រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារធំ (ហៅផ្សារណាត់) ក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 2.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារធំ (ហៅផ្សារណាត់) ដែលស្ថិតនៅកណ្តាលក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅកិច្ចប្រជុំពិភាក្សានេះមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកអភិបាលក្រុង តំណាងម្ចាស់ផ្សារណាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ក្រោយមានការរិះគុណពីសំណាក់មហាជនអំពីការករស្ទុះចរាចរណ៍ជុំវិញផ្សារ ការលក់ដូរ ការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យមានការបាត់បង់នូវសោភណ្ឌ និងធ្វើប៉ះពាល់ដល់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រជុំពិភាក្សាគ្នា ដើម្បីធ្វើការរៀបចំសណ្តាប់ធ្នាប់ឡើងវិញជុំវិញផ្សារធំ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងស្នើសុំគោលការណ៍ណែនាំបន្ថែមពី ឯកឧត្តម អភិបាលខេត្ត ដើម្បីចុះអនុវត្តជាក់ស្តែងនៅនឹងកន្លែងតែម្តង។

បន្ទាប់ពីធ្វើការប្រជុំរួចរាល់ហើយ លោក សឿម ប៊ុនរិទ្ធិ បានដឹកនាំក្រុមការងារ និងអ្នកវិនិយោគផ្សារ ចុះពិនិត្យទីតាំងផ្សារ ដើម្បីសិក្សាស្វែងរកចំណុចរួមមួយក្នុងអនុវត្ត និងកែលម្អរសណ្តាប់ជុំវិញផ្សារធំ (ហៅផ្សារណាត់) នេះផងដែរ៕

អត្ថបទទាក់ទង