នៅព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាលតំបន់វិនិច្ឆ័យចុះដីធ្លីមានលក្ខណៈជាប្រព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការបិទផ្លូវសាធារណៈរបស់រដ្ឋ នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលស្រុក មេឃុំ មេភូមិ ការិយាល័យភូមិបាលស្រុក និងអ្នកពាក់ព័ន្ធមួយចំនួន ។
នៅក្នុងការចុះពិនិត្យស្ថានភាពផ្លូវនោះដែរ លោកអភិបាលរងខេត្ត និងជាប្រធានគណៈកម្មការតំបន់វិនិច្ឆ័យចុះដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានណែនាំដល់ក្រុមការងាររៀបចំបើកផ្លូវនេះឡើងវិញ និងធ្វើការវាស់វែងឱ្យបានត្រឹមត្រូវ ដោយរក្សាទទឹងផ្លូវប្រវែង ៤ ម៉ែត្រផងដែរ។