រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ និងឯកឧត្តម ឯក សំអូន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខេត្តមេសា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង

  • 2.3ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាយោធភូមិភាគទី៥ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើនអ្នកទៀត ។

ក្រោយពីស្តាប់របាយការណ៍ប្រចាំខែរួចមក ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា និងឱ្យស្នងការដ្ឋាននគរបាលខេត្ត ពន្យល់បន្ថែមអំពីការបង្ក្រាបក្មេងអនាធិបតេយ្យនៅតាមមូលដ្ឋាន និងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផងដែរ ។

លោក វឿង ប៉ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត បានរាយការណ៍អំពីការស្ថានភាពជំងឺកូវីដ ១៩ និងបន្តរៀបចំចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ចំពោះបងប្អូនប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសនានា។

សូមជម្រាបជូនដែរថា ក្នុងកិច្ចប្រជុំនេះក៏មានការរាយការណ៍អំពីរបាយការណ៍អំពីការគ្រប់គ្រងគ្រោះមន្តរាយប្រចាំខែមេសា ឆ្នាំ២០២០ផងដែរ៕

អត្ថបទទាក់ទង