នៅព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការធ្វើបទបង្ហាញអំពីលទ្ធភាពឥណទានជូនដល់កសិករ និងសិប្បករក្នុងខេត្តបាត់ដំបង ដែលមានចូលរួមជាអធិបតីលោក ប្រធាន អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង និងអស់លោក លោកស្រីអ្នកពាក់ជាច្រើនទៀត។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រជាកសិករ ដាំបន្លែ ចិញ្ចឹមសត្វ សិប្បកម្ម និងផលិតផលជាច្រើនបានអញ្ជើញចូលរួមផងដែរ។
បន្ទាប់ពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត មានមតិស្វាមន៍ និងចូលរួមមក ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និកសិកម្ម បានធ្វើបងបង្ហាញអំពីលទ្ធភាពឥណទានដល់កសិករ និងសិប្បករក្នុងខេត្តបាត់ដំបង ព្រមទាំងមានការលើកជាសំនួរ និងចម្លើយជាច្រើនពាក់ព័ន្ធទៅនឹងកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផងដែរ ៕