នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិកាដោះស្រាយទំនាស់ដីធ្លីខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លីខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយទំនាស់វិវាទដីធ្លីរវាងរបស់ប្រជាពលរដ្ឋ នៅចំណុចព្រំទល់រវាងភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក និងភូមិទួលក្រសាំង ឃុំសើរមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចនេះមានការអញ្ជើញចូលរួម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យ សាលាខេត្ត លោកអភិបាល អភិបាលរង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន មេឃុំ ភូមិ តំណាងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕