រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ រី អញ្ជើញចុះសួរចុះ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត បាមអញ្ជើញចុះសួរទុក្ខ កងកម្លាំង ដែលឈរជើងនៅព្រំដែនស្រុកកំរៀង និងស្រុកសំពៅលូន និងបាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់រដ្ឋបាលខេត្ត និងសប្បុរជននានាក្នុងខេត្ត ចែកជូកដល់កម្លាំងដែលឈរជើងនៅស្រុកចំនួន ២ ខាងនេះ ក្នុងនាមសម្ព័ន្ធមេត្រីភាព និងដើម្បីផ្សាភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងឱកាសមុនបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តម អ៊ុយ រី បានរៀបរាប់ក្នុងពិធីជួបសំណេះសំណាលនេះថា ជារៀងរាល់ឆ្នាំនារដូវបុណ្យទានដូចជាបុណ្យភ្ជំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងក្នុងឱកាសផ្សេងៗទៀតជាដើម រដ្ឋបាលខេត្តបាត់ដំបង មានមន្រ្តីរាជការសប្បុរសជន តំណាងក្រុមហ៊ុននានា តែងតបាននាំអំណោយចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានលះបង់ពេលវេលានៅឆ្ងាយពីក្រុមគ្រួសារ ដើម្បីបំពេញបេសកកម្មការពារទឹកដី បម្រើជាតិនិងប្រជាជនជាប្រចាំនៅតាមគោលដៅរបស់ខ្លួន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា កងកម្លាំងដែលត្រូវបានចុះសួរសុខទុក្ខមាន៥អង្គភាពរួមមាន: វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ (ស្រុកកំរៀង)និងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧(ស្រុកសំពៅលូន) កម្លាំងសឹករងស្រុក, មូលដ្ឋានកងរាជអាវុធហត្ថស្រុក,និងអធិការដ្ឋាននគរបាលស្រុក។

ឯកឧត្តមបានបន្តថា គ្រឿងឧបភោគបរិភោគដឺលត្រូវចែកជូនមាន: ស្រាបៀ ទឹកសុទ្ធ សាច់ជ្រូកស្រស់ នំអន្សម ទឹកក្រូច មី និងថវិកាមួយចំនួននៅតាមអង្គភាពនីមួយៗផងដែរ។

កងកម្លាំងដែលត្រូវបានទទួលអំណោយទាំងនេះ បានថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុត ចំពោះថ្នាក់ដឹកនាំខេត្តនិងសប្បុរសជនតែងតែគិតគូយកចិត្តទុកដាក់ដល់កងកម្លាំងយើងខ្ញុំទាំងអស់គ្នារហូតមក ជាពិសេសសមរភូមិក្រោយនិងសមរភូមិមុខបានផ្សារភ្ជាប់គ្នាកន្លងមក នេះសបញ្ជាក់ឲ្យឃើញថា យើងទាំងអស់គ្នា គឺធ្វើអ្វីៗដើម្បីបុព្វហេតុជាតិមាតុភូមិខ្មែរតែមួយទើបមានសុខសន្តិភាពបានយូអង្វែង តដល់កូនចៅជំនាន់ក្រោយបន្តទៀតផងដែរ។

អត្ថបទទាក់ទង