រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តអភិបាលខេត្ត ជម្រុញឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ត្រូវបន្តយន្តការចត្តាឡីស័កនាំគ្នាទប់ការស្កាត់ការឆ្លងជំងឺCOVID-19

  • 1.1ពាន់
  • ដោយ Sotheavy

នៅថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជម្រុញឲ្យសមត្ថកិច្ចជំនាញពាក់
ព័ន្ធទាំងអស់ត្រូវបន្តយន្តការ ចត្តាឡីស័កនាំគ្នាទប់ការស្កាត់ឆ្លងជំងឺCOVID-19 ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកខេត្ត ប្រចាំខែមីនា ឆ្នាំ២០២០ ដើម្បីធ្វើការដោះស្រាយបញ្ហានានា និងលើកទិសដៅបន្ត នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីថ្នាក់ គណៈអភិបាលខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត មេបញ្ជាការថ្នាក់យោធភូមិភាគទី៥ ថ្នាក់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពរដ្ឋនានាជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ចូលរួមផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ក្នុងអង្គប្រជុំរួចមក ឯកឧត្តម ងួន រតនៈ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុញាត ឱ្យប្រធានអង្គភាពនីមួយៗ ឡើងរាយការណ៍ ពីបញ្ហាដែលកើតមានឡើង តាមជំនាញរបស់ខ្លួន ក្នុងនោះលោកបានសង្កត់ធ្ងន់អំពីជំងឺ COVID-19 ដែលកំពុងរីករាលដាលខ្លាំងលើពិភពលោក ដោយឡែកខេត្តបាត់ដំបងយើងមានការឆ្លង៨ករណី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មកទល់ពេលនេះបានជាសះស្បើយ ៤នាក់ ហើយគឺនៅសល់៤នាក់ទៀតដែលឈានទៅរកការជាសះស្បើយឆាប់ៗខាងមុខនេះផងដែរ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ពីបញ្ហាមួយចំនួន ពិសេសបញ្ហាគ្រឿងញៀន បទល្មើសផ្សេងៗ ការពង្រឹងច្បាប់ និងអនុវត្តច្បាប់ចរាចរណ៍លើអ្នកជិះយានយន្តគ្រប់ប្រភេទមិនគោរពច្បាប់ចរាចរណ៍ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ គោរពច្បាប់ទាំងអស់គ្នានិងបន្តពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់អង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល តំបន់ការពារ និងធនធានធម្មជាតិ សំណង់ខុសច្បាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានឱ្យរដ្ឋបាលក្រុង-ស្រុក សម្រុកធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជូលបងប្អូនប្រជាពលរដ្ឋ និងពលករ ដែលទើបមកពីប្រទេសថៃ ឬ ប្រទេសផ្សេងទៀត ពីការរក្សាអនាម័យបង្ការ ទប់ស្កាត់ការពារកុំឲ្យឆ្លងរោគឆ្លងCOVID-19 ដោយមានការចាក់ផ្សាយមេក្រូនៅគ្រប់ដ្ឋាន និងដើរពន្យល់ពួកគាត់នៅតាមខ្នងផ្ទះជាប្រចាំបានយល់ច្បាស់ពីវិធីការពារនេះដើម្បីចូលរួមប្រយុទ្ធប្រឆាំង COVID-19 កុំមានការឆ្លងបន្តកើនឡើងបន្ថែមទៀត។

ថ្មីៗនេះផងដែរ ប្រជាពលរដ្ខនៅខេត្តបាត់ដំបងបានទទួលរងគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះប្រជាពលរដ្ឋបានរងគ្រោះមួយចំនួន នៅតាមបណ្តាក្រុង ស្រុកមួយចំនួនហើយអាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានបានសហការជាមួយសាខាកាកបាទក្រហមខេត្តម្ចាស់ការចុះជួយសង្គ្រោះនិងនាំអំណោយចុះសួរសុខទុក្ខអ្នករងគ្រោះបានទាន់ពេលវេលាផងដែរ។

ឯកឧត្តមអភិបាលខេត្តបានធ្វើការបូកសរុបក្នុងកិច្ចប្រជុំនេះ ដោយរំលឹកនិងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀតថា ត្រូវសហការគ្នា រក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ សូមឲ្យបានជោគជ័យផងដែរ៕

អត្ថបទទាក់ទង