រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ សំណេះសំណាលជាមួយពលករ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ១១ នាក់ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សំណេះសំណាលជាមួយពលករ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ១១ នាក់ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ បានថ្លែងជម្រាបជូនដល់បងប្អូនប្រជាពលករ ទើបវិលត្រឡប់មកវិញ នាពេលនេះ អំពីស្ថានភាពជំងឺកូវីដ១៩ និងការរីករាតត្បាតនៃវីរុសកូវីដ១៩ ជាសាកល និងមានរីករាតត្បាតក្នុងបណ្តាលប្រទេសមួយចំនួនក្នុងអាស៊ី និងនៅប្រទេសជិតខាងយើងផងដែរ។

ឯកឧត្តម បន្តទៀតថា បច្ចុប្បន្នខេត្តបាត់ដំបង មានអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ៨ នាក់ ជាសះស្បើយចំនួន ២ នាក់បានវិលត្រឡប់ទៅគេហដ្ឋាន ហើយរដ្ឋបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយអំពីវិធានការ ទប់ស្កាត់ កុំឱ្យមានការរីករាលដាលបន្តទៀត។

ឯកឧត្តម ងួន រតនៈ បានធ្វើការណែនាំដល់បងប្អូនប្រជាពលករ ដែលទើបត្រឡប់មក ត្រូវធ្វើអនាម័យខ្លួនឯង ដោយលាងសម្អាតដៃសម្អាត និងស្តាប់តាមណែនាំរបស់ក្រសួងសុខាភិបាល និងលោកគ្រូ អ្នកគ្រូពេទ្យ ប្រសិនបើមានការសង្ស័យ ឬមានអាការៈ ខុសប្លែកដូចការណែនាំរបស់ក្រុមគ្រូពេទ្យ អាចធ្វើការទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឬទៅមណ្ឌលសុខភាព ដើម្បីធ្វើការប្រឹក្សាយោបល់ និងធ្វើតេស្តរកមេរោគកូវីដ១៩ ផងដែរ ៕

អត្ថបទទាក់ទង