រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចុះសំណេះសំណាល និងនាំយកថវិកា ភេសជ្ជៈជូនដល់ជាមួយក្រុមគ្រូពេទ្យ និងអ្នកជំងឺ ដែលកំពុងសម្រាកនឹងព្យាបាលជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យបង្អែខេត្តបាត់ដំបង

  • 2.3ពាន់
  • ដោយ Sotheavy

ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសំណេះសំណាល និងនាំយកថវិកា ភេសជ្ជៈដែលជាមូលនិធិបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ សម្រាប់គ្រូពេទ្យជួរមុខ ក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ សំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងបាននាំយកអំណោយរបស់ លោក តាន់ សុផល មន្ត្រីកងរាជអាវុធហត្ថចូលនិវត្ត លោក លី គា ប្រធានក្រុមហ៊ុនសំណង់ លោក អ៊ុច សិទ្ធិ ថៅកែក្លឹបកំសាន្តនិងលោក កែវ ធី (73) ជូនដល់ក្រុមគ្រូពេទ្យដែលកំពុងព្យាបាលផ្ទាល់ជាមួយអ្នកជំងឺ ចំនួន ៣០ នាក់ ក្នុង ១ នាក់ ២០ ម៉ឺនរៀល អ្នកជំងឺកំពុងសម្រាកព្យាបាល ៦ នាក់ ក្នុង ១០ ម៉ឺនរៀល កងកម្លាំងសមត្ថកិច្ចយាមប្រចាំការ ចំនួន ៤ នាក់ ក្នុង ១នាក់ ២០ ដុល្លារ និងភេសជ្ជៈមួយចំនួនផងដែរ ។ នៅក្នុងនោះឯកឧត្តម បានឧបត្ថម្ភថវិកាដល់អ្នកសង្ស័យមកធ្វើតេស្តរកមើលមេរោគកូវីដ ១៩ ចំនួន ២ នាក់ ក្នុង១ នាក់ ២០ ដុល្លារ និងថ្នាំពេទ្យមួយចំនួន។

សូមជម្រាបជូនថា ខេត្តបាត់ដំបង រៀបចំមូលនិធិបង្ការទប់ស្តាត់ជំងឺកូវីដ១៩ សម្រាប់គ្រូពេទ្យជួរមុខ ក្នុងខេត្តបាត់ដំបង តាមរយៈឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងការចូលរួមពីសប្បុរជននានាក្នុងខេត្ត ដែលតែងតែឧបត្ថម្ភគ្រាំទ្រសកម្មភាពរបស់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញបេសកកម្មក្នុងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅមន្ទីពេទ្យបង្អែខេត្តបាត់ដំបង ។

នៅក្នុងឱកាសនោះដែល លោក កាក់ សិលា ប្រធាមន្ទីរពេទ្យបង្អែខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ មានផ្ទុកមេរោគកូវីដ១៩ សូមអញ្ជើញមកធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងសូមអំពាវនាវដល់បងប្រជាពលរដ្ឋ និងពលករ ដែលបានវិលត្រឡប់ពីប្រទេសថៃវិញ សូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើការលាងសម្អាតដៃនឹងសាប៊ូ ឬអាកុល ឱ្យបានញឹកញាប់ និងសារអប់រំសំខាន់ៗរបស់ក្រសួងសុខាភិបាលផងដែរ៕

អត្ថបទទាក់ទង