រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ទទួលជួបពិភាក្សាជាមួយលោក Aoki Tabashz តំណាងឱ្យក្រុមហ៊ុនជប៉ុនផលិតអំពូលភ្លើងក្នុងប្រទេសកម្ពុជា នៅសាលាខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនជប៉ុនផលិតអំពូលភ្លើងក្នុងស្រុក ដែលជាស្នាដៃរបស់កូនខ្មែរផងដែរ។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះដែរក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

លោក សឿម ប៊ុនរិទ្ធិ បានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុនផលិតអំពូលភ្លើងក្នុងស្រុក របសជប៉ុន ដែលជាស្នាដៃកូនខ្មែរ ក្នុងការផលិតផល និងមានបច្ចេកទេសខ្ពស់ជួយសន្សុំសំចៃថវិកា ដោយប្រើប្រាស់ប្រព័ន្ធ LED និងមានបច្ចេកវិទ្យាខ្ពស់ផង ហើយម៉្យាងវិញទៀតជាផលិតផលក្នុងស្រុកផងដែរ ។

លោកបានបន្តទៀតថា រដ្ឋបាលខេត្តបាត់ដំបង បានជាប់កុងត្រាជាមួយក្រុមហ៊ុនមួយទៀតដែលជួយរៀបចំបំភ្លឺផ្លូវសាធារណៈ ដូច្នេះលោកនឹងធ្វើការរាយការណ៍ជូន ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីស្នើសុំគោលការណ៍ និងលើកជាយោបល់ជូនឯកឧត្តម ដើម្បីធ្វើការពិនិត្យ និងគ្រោងថវិកាសម្រាប់អនុវត្តក្នុងឆ្នាំណាមួយផងដែរ។

លោក Aoki Tabashz បានថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរង នៃគណៈអភិបាលខេត្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងអនុញ្ញាឱ្យក្រុមការងារធ្វើបទបង្ហាញអំពីប្រើប្រាស់ប្រព័ន្ធLED របស់ក្រុមហ៊ុនខ្ញុំបាទ ។

អត្ថបទទាក់ទង