រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចុះពិនិត្យមើល និងណែនាំការរៀបចំតុបតែងភ្លើង ការរៀបចំច្រាំងស្ទឹងសង្កែ និងការកាត់មែនឈើ តាមបណ្តាយដងស្ទឹងសង្កែ ក្រុងបាត់ដំបង

  • 1.9ពាន់
  • ដោយ Sotheavy

នៅល្ងាចថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង ចុះត្រួតពិនិត្យមើលការរៀបចំតុបតែងកែលម្អភ្លើងនៅផ្លូវមុខសាលាខេត្ត ការរៀបចំច្រាំងស្ទឹងសង្កែ វេរ៉ងដាច្រាំងស្ទឹងសង្កែ ត្រង់ចំណុចស្ពានសម្តេចតេជោ រហូតដល់ស្ពានសម្តេចក្រឡាហោម និងការតុបតែងកាត់មែនឈើ តាមបណ្តាយដងស្ទឹងសង្កែ ចាប់ពីគល់ស្ពានសម្តេចតេជោ ដល់គល់ស្ពានសម្តេចក្រឡាហោមផងដែរ ។

នៅក្នុងដំណើរការចុះពិនិត្យការរៀបចំនេះ ឯកឧត្តម ងួន រតនៈ បានធ្វើការណែនាំដល់ក្រុមហ៊ុន ឱ្យរៀបចំកែលម្អ នូវចំណុចមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលដើរកំសាន្ត និងហាត់ប្រាណផងដែរ។

ឯកឧត្តម ងួន រតនៈ ក៏បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ពន្លឿនការកាត់មែនឈើ និងសម្អាតបរិវេណ ឬទីតាំងដែលបានកាត់មែនឈើឱ្យបានស្អាត ដើម្បីឱ្យបងប្អូនប្រជាពលរដ្អអាចមកឈរលហែកាយ និងហាត់ប្រាណនៅវេរ៉ងដា ដែលបានរៀបចំនេះជាបណ្តើរៗផងដែរ។

សូមជម្រាបជូនថា ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខឆាប់នេះ៕

អត្ថបទទាក់ទង