រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលជួបជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ដើម្បីស្វែងយល់អំពីការងារបោសសម្អាតមីន នៅខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

នារសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ ទទួលជួបជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ដើម្បីស្វែងយល់អំពីការងារបោសសម្អាតមីន នៅសាលាខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបងឯកអគ្គរដ្ឋ នៅក្នុងក៏មានការអញ្ជើញចូលរួមពីប្រធានបោសសម្អាតមីនកម្ពុជាប្រចាំខេត្ត និងពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបានស្វាគមន៍ដល់ ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីលោក Pablo Chiho Kang និងប្រតិភូ ដែលបានចូលជួបសម្តែងការគួរសមនាពេលនេះនិងបានបញ្ជាក់ពីស្ថានភាពប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង លក្ខណៈភូមិសាស្រ្ត និងការគ្រប់រដ្ឋបាលរបស់ខត្តផងដែរ ។

ឯកឧត្តមបានបន្តថា កន្លងមកប្រទេសកម្ពុជាយើងបានទទួលជំនួយផ្សេងៗពីប្រទេសអូស្រ្តាលី ពិសេសវិស័យបោសសម្អាតមីនក្នុងខេត្តបាត់ដំបងរហូតមក ជាក់ស្តែងថ្មីៗនេះ យើងបាននិងកំពុងកសាងស្ពានថ្មថ្មី នៅមុខសាលាខេត្តចាស់ ហើយយើងបានរាវរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣៦គ្រាប់នៅតាមច្រាំងស្ទឹងសង្កែហើយបានធ្វើការបំផ្ទុះនៅនឹងកន្លែងផងដែរ។

ឯកឧត្តម Pablo Chiho Kang បានជម្រាបជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តថា នៅប្រទេសកម្ពុជាដោយឡែកនៅខេត្តបាត់ដំបងផ្ទាល់ ប្រទេសអូស្ត្រាលីនិងបន្តកិច្ចសហប្រតិបត្តិការ ជួយដល់កម្ពុជាលើវិស័យជាច្រើនបន្ថែមទៀត ពិសេសការបោសសម្អាតមីននៅក្នុងខេត្តបាត់ដំបងតែម្តង។

ឯកឧត្តម Pablo Chiho Kang បានថ្លែងអំណរគុណផងដែរ ចំពោះលោក អភិបាលខេត្តបានអនុញ្ញាតិនិងបង្កលក្ខណ:ឲ្យលោក ជាអ្នកការទូតថ្មី បានចូលជួបសម្តែងការគួរសមដោយទទួលយ៉ាងរាក់ទាក់កក់ក្តៅបំផុត ហើយបានចុះនៅតាមស្រុកគោលដៅនានាដែលមាននៅសេសសល់ចម្ការមីននិងដីដែលបានបោសសម្អាតមីនអស់ហើយនាព្រឹកស្អែកផងដែរ។

សូមជម្រាបជូនថា ពាក់ព័ន្ធទៅនឹងអ្នកទទួលផលលើដីចម្ការមីនបោសសម្អាតរួច ដោយគម្រោង Clearing for Results lll ក្នុងកម្មវិធីទិវាជាតិយល់ដឹងអំពីមីន២៤កុម្ភ: និងដំណើរទស្សនកិច្ចចម្ការមីនបោសសម្អាតរួចក្នុងខេត្តបាត់ដំបង៕

អត្ថបទទាក់ទង