រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត ចុះស្វែងយល់ ពីវឌ្ឍនភាព និងដំណោះស្រាយបញ្ហាប្រឈមពីកង្វះទឹកក្នុងមូលដ្ឋាន ស្រុកសំពៅលូន ខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ Sotheavy

នៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកអ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលរដ្ឋានស្រុកសំពៅលូន បានចុះពិនិត្យ អណ្តូងទឹក ស្រះទឹក និងដើម្បីត្រៀមស្តារនូវ អូរប្រឡាយ នៅតាមបណ្តាលភូមិមួយចំនួន ក្នុងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង  ដើម្បីជាប្រយោជន៍ក្នុងការដោះស្រាយ ពីបញ្ហាប្រឈមនានានៅក្នុងរដូវប្រាំងខាងមុខនេះ ជាពិសេសការជីកអណ្តូងទឹកដាក់លូ តាមភូមិដែលជាតម្រូវការចាំបាច់ និងជាអំណោយពីសប្បុរសជនជប៉ុន និងក្រុមការងារចុះជួយស្រុកខាងលើ ត្រូវបានលោក អ៊ុយ សុធាវី អមដំណើរដោយលោក ផុន ផែត ប្រធានក្រុមប្រឹក្សាស្រុក និងមន្រ្តីពាក់ព័ន្ធមួយចំនួន ចុះពិនិត្យមើល និងតាមដានពីវឌ្ឍនភាពនៃការងារកន្លងមកនិងបានចុះជួបសំណេះសំណាល និងរួមប្រាស្រ័យផ្ទាល់ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងចុះតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ចំណុចអូរពហ៊ូត ភូមិអូរត្រាវជូរ និង ភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន កាលពីពេលថ្មីៗកន្លងទៅនេះ។

នៅក្នុងដំណើរចុះពិនិត្យមើល និងតាមដានវឌ្ឍនភាពនៅក្នុងបណ្តាភូមិខាងលើនេះ ក្នុងនេះលោក អភិបាលរង នៃគណៈអភិបាលខេត្ត ក៏បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមានលំនៅដ្ឋានផ្ទាល់ភ្ជាប់ និងគម្រោងផ្តល់អណ្តូងទឹកជីកដាក់លូ ដែលបានឧបត្ថម្ភដោយសប្បុរសជនជប៉ុន ចំនូន០៣អណ្តូង និងបន្តដំណើរចុះទៅពិនិត្យមើលលទ្ធភាពទីតាំងផ្សេងៗស្ថិតក្នុងភូមិទាំង២ខាងលើ ដើម្បីរិះរកលទ្ធភាពក្នុងការជីកស្តារប្រព័ន្ធប្រឡាយដងអូរជីកពង្រីកស្រះទឹកឲ្យមានទំហំធំ និងជម្រៅរបស់ស្រះទាំងនោះក្នុងការស្តុករក្សាទឹកនៅរដូវវស្សាខាងមុខ និងសម្រាប់ជាប្រយោជន៍ចំពោះមុខក្នុងរដូវប្រាំងនេះផង និងទុកសម្រាប់រដូវប្រាំងឆ្នាំក្រោយៗទៀត។

លោកក៏បានផ្តាំផ្ញើដល់បងប្អូនដែលទទួលបានអណ្តូងទឹកនៅក្បែរផ្ទះរបស់ខ្លួនសូមជួយថែរក្សា និងចេះប្រើប្រាស់ដើម្បីជាប្រយោជន៍សាធារណៈប្រើប្រាស់ទូទៅក្នុងភូមិដោយមិនមានកម្មសិទ្ធិផ្តាច់មុខរបស់នរណាម្នាក់នោះទេគឺជារបស់សមូហភាព ដោយចេះប្រើប្រាស់ឲ្យបានគង់វង្ស ៕

អត្ថបទទាក់ទង