រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ក្រសួងអភិវឌ្ឍន៍ជនបទ ផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

  • 2.5ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃ​ព្រហស្សសិ៍ ១២រោច​ ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួង​អភិវឌ្ឍន៍ជនបទដឹកនាំដោយ​ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ រដ្ឋលេខាធិការក្រសួង បានធ្វើការផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើក​ទិសដៅ​ការងារ​ឆ្នាំ២០២០ ដល់មន្ទីរអង្គភាព ក្រុង ស្រុក ដែលមានការអញ្ជើញចូលរួម​ពីលោក​ សឿម ប៊ុនរិទ្ធិ អភិបាលរង​នៃគណៈអភិបាលខេត្ត លោកប្រធាន​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក​ប្រធាន​អនុប្រធានមន្ទីរ អង្គភាព លោកអភិបាល អភិបាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

លោក វ៉ាន់​ ថុល ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត បាន​អានខ្លឹម​សារទាំងស្រុងនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើក​ទិសដៅ​ការងារ​ឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

សូមជម្រាបជូនដែរថា ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវចក្ខុវិស័យរយៈពេលវែងនៅក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋទាំងអស់គ្រប់រូបនៅសហគមន៍ជនបទ ត្រូវមាន​សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​គ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព ដើម្បី​ឲ្យ​សម្រេចបាន​នូវចក្ខុវិស័យនេះ ក្រសួងបាន​ដាក់​ចេញនូវគោលការណ៍ចំនួន ៣៖ ១-ការប្រើប្រាស់បង្គន់អនាម័យ​ឲ្យបានគ្រប់គ្នា ២-មានទម្លាប់លាងសម្អាតដៃនឹងសាប៊ូក្រោយ​ពេលប​ន្ទោបង់ និងមុនបរិភោគអាហារ ៣-ហូបទឹកដែលមានសុវត្ថិភាព ។

សូមបញ្ជាក់បន្ថែមថា​ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានចំណាយថវិការ​ប្រមាណ​ជាង ២លានដុល្លាអាមេរិក ដើម្បីរៀបចំកម្មវិធីទិវាទឹកស្អាត និង​អនាម័យ​នៅតាមសហគមន៍​ជនបទ ។ គួរបញ្ជាក់ថា យោងតាមរបាយការណ៍​សូនាករទឹកស្អាត និងអនាម័យជនបទបានបង្ហាញឲ្យឃើញថា ទឹកស្អាត​នៅជនបទបានកើនឡើងដល់ ៥៨% និង​អនាម័យកើនឡើងដល់ ៧១% នៅឆ្នាំ២០១៧ និងតាម​ការប៉ានស្មានក្នុងឆ្នាំ២០១៩ នេះ​ អត្រា​គ្របដណ្តប់ទឹកស្អាតបាន​កើនឡើងដល់ ៦៥% និងអនាម័យបាន​កើនដល់ ៨០% ផងដែរ ។

អត្ថបទទាក់ទង