រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី ទទួលពិភាក្សាជាមួយធនាគារADB ដើម្បីធ្វើឆ្លុះបញ្ចាំងដំណើរបេសកកម្មពិនិត្យមើលគម្រោងTSSD-AF និង Rice-SDP នៅខេត្ត បាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត ទទួលពិភាក្សាជាមួយ លោក ហែម ចាន់ធូ មន្រ្តីជាន់ខ្ពស់ធនាគារ ADB ដើម្បីធ្វើឆ្លុះបញ្ចាំងដំណើរបេសកកម្មពិនិត្យមើលគម្រោងTSSD-AF និង Rice-SDP នៅខេត្តបាត់ដំបង ដែលមន្ត្រីមានការអញ្ជើញចូលរួមពីមន្ត្រីគម្រោង TSSD-AF និង Rice-SDP និងប្រតិភូមួយចំនួនទៀតនៃធនាគារ ADB ចូលរួមផងដែរ។

បន្ទាប់ពីមតិស្វាគមន៍របស់លោក អ៊ុយ សុធាវី អភិបាលរងខេត្ត និងអំណានរបាយការណ៍សង្កេតអំពីវឌ្ឍនភាពរបស់កម្មវិធី Rice-SDP និងគម្រោងTSSD-AF ដោយលោក ហាន់
ស៊ីហ៊ីប ប្រធានក្រុមគាំទ្រគម្រោងជំហាន២ ខេត្តបាត់ដំបង ដោយបានបញ្ជាក់ពីកម្មវិធីផលិតកម្មស្រូវ និងការនាំចេញអង្ករ Climate-ResilientRice Commercial ization SectorDevelopmentProgram (Rice-SDP) ជាកម្មវិធីផ្តោតលើយុទ្ធសាស្រ្តក្នុងការបង្កើត និងពង្រឹងផ្នែកច្បាប់ពាណិជ្ជកម្មដើម្បីធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយ
សន្តិសុខស្បៀង និងការនាំចេញអង្ករតាមរយៈ

  • បង្កើតនិងពង្រឹងផ្នែកច្បាគោលនយោបាយការធ្វើពាណិជ្ជកម្មស្រូវ និងការនាំចេញអង្ករ
  • ធ្វើឲ្យប្រសើរឡើងនូវផលិតកម្មស្រូវនិងគុណភាពអង្ករ
  • លើកកម្ពស់សេវាគាំទ្រខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ
  • ដោះស្រាយបញ្ហាផលិតកម្មស្រូវតាមរយៈការស្តារប្រព័ន្ធធារាសាស្ត្រ ការផ្តល់បច្ចេកទេ សការផ្តល់ពូជ និងការបន្សំដំណាំស្រូវធន់នឹង ការប្រែប្រួលអាកាសធាតុ ។ កម្មវិធីនេះដឹកនាំ និងសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រីឯក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧត្តុនិយមជាអ្នកផ្តល់ជំនាញបច្ចេកទេស តាមរយៈមន្ទីរជំនាញតាមខេត្ត រួមមានខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង ។ កម្មវិធីនេះដឹកនាំសម្របសម្រួលដោយរដ្ឋបាលសាលាខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែងដែលអង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តទទួលខុសត្រូវក្នុងការអនុវត្តកម្មវិធីនេះ ។ កម្មវិធីនេះមានចំនួន ៣ ខេត្តគោលដៅគឺ ១,ខេត្តបាត់ដំបង២,កំពង់
    ធំ និង៣,ខេត្តព្រៃវែង ដែលមាន ១៣ ស្រុក និង ៩០ឃុំ ។ ចំពោះខេត្តបាត់ដំបង បានជ្រើសរើសស្រកគោលដៅចំនួន៤ស្រុកមានឃុំសរុប ៣០ គឺស្រកបវេលមាន៨ ឃុំ ស្រុកថ្មគោលមាន ៩ ឃុំ ស្រុកមោងឫស្សីមាន ៨ ឃុំ និងស្រុករុក្ខគីរីមាន ៥ ឃុំ ដែលមានភូមិសរុប ២៧២ភូមិ ។
    *សកម្មភាពសម្រេចបាន ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចុះបេសកកម្មត្រតពិនិត្យសកម្មភាពអភិវឌ្ឍន៍នៅខេត្តបាត់ដំបងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៤ ខែមីនាឆ្នាំ២០១៩ ។ ក្រុមការងារ ADB បានចុះទៅពិនិត្យសកម្មភាពកៀរពង្រាបដីស្រែ ដោយប្រព័ន្ធឡាស៊ែរ និងជួបពិភាក្សាជាមួយកសិករដែលបានស្ម័គ្រចិត្តកៀរពង្រាបដី ស្រែនៅភូមិចុងសំណាញ់ ឃុំជ្រៃ ស្រុកមោងឫស្សី។ ក្រុមការងារ ADB បានជួបពិភាក្សាជាមួយសហគមន៍កសិករប្រើប្រាស់ទឹកសមាជិកបានចូលរួមជាមួយសាលារៀនស្រែកសិករ និងកសិករ ហើយក្រុមការងារ ADB បានជួបពិភាក្សាយ៉ាងស៊ីជម្រៅជាមួយមន្ត្រីបង្គោលនៃផ្នែកបច្ចេកទេសនីមួយៗដូចជា មន្ទីរ PDAFF,មន្ទីរ PDRAM, មន្ទីរ PDLMUPCផងដែរ ។ នៅថ្ងៃចុងក្រោយ ក្រុមការងារ ADB បានផ្តល់អនុសាសន៍យ៉ាងខ្លីនូវរាល់របកគំហើញនានា ទាក់ទងនិងបញ្ហាក្នុងការគ្រប់គ្រង ការលំបាក សមិទ្ធិផល និងបញ្ហាសំខាន់ៗដទៃទៀតដែលត្រូវបានចាំបាច់ត្រូវយកមកពិចារណានិងដោះស្រាយនៅក្នុង PIO ក៏ដូច PMO ផងដែរ ។

ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិ (PMO) បានចុះជួប និងពិភាក្សាផ្ទាល់ជាមួយសមារកសិកម្មដើម្បីស្វែងយល់ថា តើពួកគេបានយល់ប្រសិទ្ធិភាព និងផលប្រយោជន៍នៃការកៀពង្រាបដីស្រែដោយប្រព័ន្ធឡាស៊ែរ នៅសហគមន៍កសិកម្ម “មរតកបន្សាយត្រែង”ឃុំបន្សាយត្រែង ស្រុកថ្មគោលនិងសហគមន៍កសិកម្ម “សង្ហាផល” ឃុំខ្នាចរមាស ស្រុកបវេល ។

ក្នុងកិច្ចប្រជុំនេះដែរប្រតិភូ ADB និងមន្រ្តីពាក់ព័ន្ធបានបញ្ចេញមតិរៀងៗខ្លួនវាយតម្លៃនិង ពិភាក្សា ហើយបានធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំនេះដល់ភាគីទាំងពីរបានលទ្ធផលល្អប្រសើរផងដែរ។

អត្ថបទទាក់ទង