នៅថ្ងៃសក្រ ១៤កេីត ខែមាឃ ឆ្នាំកុរឯកស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ ដឹកនាំប្រជុំក្រុមការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត លោក នាយកទីចាត់ការ ប្រធានអង្គភាព និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិការក្រុមការងាររៀបចំសន្និបាតខេត្តជាច្រើននាក់។
លោក សឿម ប៊ុនរិទ្ធិ បានលើកឡើង និងណែនាំដល់ប្រធានផ្នែកនីមួយៗ ត្រូវទទួលខុសតាមការបែងចែកតួនាទីភារកិច្ចរៀងៗខ្លួន និងត្រូវធ្វើប្រជុំតាមផ្នែកនីមួយៗរៀងៗខ្លួន ដើម្បីធ្វើបែងចែកការទទួលខុសត្រូវផងដែរ។
សូមជម្រាបជូនដែរថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕