រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំដាក់ផែនការត្រៀមទទួលរៀបចំពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមករា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបារង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំមន្ទីរអង្គភាពជំនាញ ត្រៀមរៀបចំផែនការ ដើម្បីទទួលរៀបចំពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធចូលរួមផងដែរ។

លោក សឿម ប៊ុនរិទ្ធិ បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវរៀបចំសេចក្តីព្រាងផែនការ ដែលដាក់បញ្ចូលក្នុងកម្មវិធីបុណ្យទន្លេលើកទី៦ ជូនគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិ ក្នុងពិនិត្យសម្រេច។

លោក អភិបាលរងខេត្ត បានបន្តទៀតថា មន្ទីរ អង្គភាពនីមួយៗ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំប្រព្រឹត្តិការណ៍ពិធីបុណ្យទន្លេ និងមានផែនការច្បាស់លាស់ក្នុងរៀបចំកម្មវិធីនីមួយៗ ដូចជា ការសម្តែងសិល្បៈ កម្មវិធីកីឡា ការរៀបចំផលិតផលក្នុងខេត្ត ការរៀបចំវិថីមុខម្ហូបខ្មែរ និងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ។

សូមជម្រាបថា៖ ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខ ដោយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកបុណ្យទន្លេនេះផងដែរ៕

អត្ថបទទាក់ទង