រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំរវាងកម្មការទី៨នៃរដ្ឋសភានិងរដ្ឋបាលខេត្តបាត់ដំបងដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធ និងវិស័យសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងាររបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី

  • 1.0ពាន់
  • ដោយ Sotheavy

នារសៀលថ្ងៃអង្គរ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ប្រតិភូគណ:កម្មការទី៨នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ជាប្រធានគណ:កម្មការ និងរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្រ្តីរាជការជំនាញដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធ និងវិស័យសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីជាច្រើនរូបចូលរួមផងដែរ។

លោក ហឿង សុគន្ធ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូគណៈកម្មាធិការទី៨ នៃរដ្ឋសភាព ដែលបានអញ្ជើញ ក្នុងកម្មវិធីចុះបំពេញបេសកកម្ម នៅខេត្តបាត់ដំបង។

លោកអភិបាលរង នៃគណៈអភិបាលខេត្ត បានបន្តទៀតថា ខេត្តបាត់ដំបង មានផ្ទៃដីសរុប១១,៧៤៨ គីឡូម៉ែត្រក្រឡា ដោយបែងចែកការគ្រប់គ្រងរដ្ឋបាល មាន ក្រុងចំនួន ០១ និងស្រុកចំនួន១៣ មាន ៩២ ឃុំ ១០ សង្កាត់ និង៨០៩ ភូមិ ដែលមានប្រជាពលរដ្ឋសរុបចំនួន ១.២០៥.០៥០ នាក់ក្នុងនោះ ស្រី ៦០២.៩៩៤ នាក់ និងមានប្រជាពលរដ្ឋប្រមាណ ៧២% ផងដែរ ។

ក្នុងកុច្ចប្រជុំនេះដែរ លោកជំទាវ ឡោក ខេង បានស្នើសុំឲ្យមន្រ្តីជំនាញនានាឡើងរាយការណ៍តាមជំនាញរបស់ខ្លួនដើម្បីចង់ដឹងពីការលំបាកនិងការងាយស្រួល ក្តាប់របាយការណ៍ និងសំណូមពរមួយចំនួន។

ប្រធានមន្ទីរជំនាញពាក់ព័ន្ធនានាបានលើកឡើងនិងរាយការជម្រាបជូនដល់អង្គប្រជុំដើម្បីជូនជ្រាបនិងសំណូមពរមួយចំនួនផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ពីមន្ទីរជំនាញនានារួចមក លោកជំទាវ ប្រធានគណ:កម្មការទី៨នៃរដ្ឋសភា បានមានមតិ ពិភាក្សាដើម្បីរកវិធីដោះស្រាយរួមគ្នា ដើម្បីទប់ស្កាត់រាល់បញ្ហាប្រឈមនានានិងធ្វើរបាយការណ៍ជូនថ្នាក់លើ ដើម្បីជួយដោះស្រាយឲ្យបានកាន់តែល្អប្រសើឡើង។

អត្ថបទទាក់ទង