រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Marek Woziak អភិបាលខេត្ត វៀលកូប៉ូលីស្កា ប្រទេសប៉ូឡូញ នៅសាលាខេត្តបាត់ដំបង

  • 1.9ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៌ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាជាមួយឯកឧត្តម Marek Woziak អភិបាលខេត្ត វៀលកូប៉ូលីស្កា ប្រទេសប៉ូឡូញ ដែលមានការអញ្ជើញចូលរួមពី ប្រធានសភាពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យបាត់ដំបង និងអស់លោកពាក់ព័ន្ធមួយចំនួនទៀត។

លោក សឿម ប៊ុនរិទ្ធិ បានជម្រាបជូនគណៈប្រតិភូខេត្តវៀលកូប៉ូលីស្កា ប្រទេសប៉ូឡូញ អំពីសក្តានុពលខេត្ត ដែលមានវិស័យកសិកម្ម និងកសិឧស្សហ៍កម្ម និងជាខេត្តជង្រុកស្រូវដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលឡរសម្ងួតស្រូវបានក្នុងមួយថ្ងៃប្រមាណជាង ៣ ពាន់តោន។

លោក អភិបាលរង នៃគណៈអភិបាលខេត្ត បន្តទៀតថា ក្រៅពីដាំស្រូវ ខេត្តបាត់ដំបង នៅមានដំណាំជាច្រើនទៀតដូចជា ពោត ដំឡូង និងផ្លែឈើហូបផ្លែជាច្រើនទៀត ដែលមិនទាន់មានការវិនិយោគ មិនទាន់ការវិចខ្ចប់ មិនទាន់បច្ចេកទេស ដើម្បីរក្សាទុកបានយូរ និងនាំចេញទៅប្រកួតប្រជែងនៅទីផ្សារក្រៅប្រទេសនៅឡើយទេ ។

ឯកឧត្តម Marek Woziak បានថ្លែងថា ចំពោះការជួបពិភាក្សាគ្នានាថ្ងៃនេះ គឺជាស្ពាន ដើម្បីបន្តរឹតចំណងការងារវិយោគ និងការងារទំនាក់ទំនងល្អរវាងប្រជាជនខេត្ត វៀលកូប៉ូលីស្កា ប្រទេសប៉ូឡូញ និងប្រជាជនខេត្តបាត់ដំបង ប្រទេសកម្ពុជា ។

ឯកឧត្តម អភិបាលខេត្ត វៀលកូប៉ូលីស្កា ប្រទេសប៉ូឡូញ បន្តទៀតថា ចំពោះការវិនិយោគផ្សេងៗក្នុងខេត្តបាត់ដំបង ឯកឧត្តមនឹងធ្វើការពិភាក្សាជាមួយអ្នកវិនិយោគ នៅខេត្តវៀលកូប៉ូលីស្កា ដើម្បីសិក្សាស្វែងយល់ និងកៀគរអ្នកវិនិយោគ មកធ្វើការដាក់ទុនវិនិយោគ នៅខេត្តបាត់ដំបងផងដែរ៕ (បណ្តុំរូបភាព)

អត្ថបទទាក់ទង