រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយអតិថិជន ដែលបានជាវបុរីយិនម៉ាន់ យីអាន ស្រុកបវេល ខេត្តបាត់ដំបង

  • 4.3ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីចាប់រង្វាន់ផ្សងសំណាងពីបុរីយិនម៉ាន់ យី អាន ភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលមនការអញ្ជើញចូលរួមពី ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន ម្ចាស់ក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋជាច្រើនអញ្ជើញចូលរួមផងដែរ។

លោក យិនម៉ាន់ ម្ចាស់បុរីយិនម៉ាន់ យីអាន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រាវ ចំពោះការយកចិត្តទុកដាក់ របស់ អាជ្ញាធរខេត្ត អាជ្ញាធរស្រុក ឃុំ សមត្ថកិច្ច ព្រមទាំងជំនាញពាក់ព័ន្ធទាំងអស់ ដែលកន្លងមកក៏ដូចបច្ចុប្បន្ន បានធ្វើការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងបរិវេណបុរី ដែលកំពុង មានសកម្មភាពដ៏មមាញឹក ព្រមទាំងបានជួយសម្របសម្រួលបង្កភាពងាយស្រួល និងឆ្លើយតបឆាប់រហ័សទាន់ពេលវេលាក្នុងការផ្តល់សេវាលើលិខិតស្នាមឯកសារនានា ដែលធានាភាពត្រឹមត្រូវតាមច្បាប់នៃការអនុវត្តគម្រោងអភិវឌ្ឍរបស់បុរី។ ទឹកចិត្ត និងកាយវិកាដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ ព្រមទាំងសហការី ដែលជាកត្តាជម្រុញលើកទឹកចិត្តយើងខ្ញុំកាន់តែខិតខំប្រឹងប្រែងទ្វេឡើង។

លោក យិន ម៉ាន់ ម្ចាស់ បុរីយិនម៉ាន់ យីអាន បានដោយដឹងថា ផ្ទៃដីយិនម៉ាន់ យីអាន មានទំហំ ១៤ ហិចតា រៀបចំសាងសង់ផ្លូវបេតុង ជុំវិញផ្សារ សួនច្បារ និង តាមដងផ្លូវសំខាន់ៗផងដែល ។

លោកម្ចាស់បុរីយិនម៉ាន់ យីអាន បន្តទៀតថា បច្ចុប្បន្នមានអតិថិជនជាវផ្ទះល្វែងចំនួន ១៣៦ ផ្ទះល្វែង និងជាវដីឡូតិ៍ ៣១ ដីឡូតិ៍ ។

ឯកឧត្តម ងួន រតនៈ បានប្រសាសន៍ថា ស្រុកបវេល ជាមួយស្រុក ដែលមានការរីកចម្រើនមួយបន្ទាប់ក្រុងបាត់ដំបង ហើយរដ្ឋបាលខេត្តក៏មានផែនការយុទ្ធសាស្ត្រតាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ស្រុកនេះ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា លោក យិន ម៉ាន់ មានដើមកំណើតនៅស្រុកបវេល និងជាអ្នករស់នៅក្នុងស្រុកបវេល ដែលអ្នកវិនិយោគទុនក្នុងស្រុក បានផ្តល់ទំនប់ដល់អតិថិជន ដែលធ្លាប់ស្គាល់លោក យិន ម៉ាន់ កន្លងមក ហើយបានវិនិយោគក្នុងវិស័យអចនទ្រព្យ ដោយបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ ពិសេសនៅក្នុងស្រុកបវេល ខេត្តបាត់ដំបងតែម្តង ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់បន្ថែមទៀតថា កាលពីមុនស្រុកបវេល គឺជាតំបន់ក្តៅ ដែលមានប្រទាញប្រទងគ្នា ប៉ុន្តែនាពេលបច្ចុប្បន្ននេះប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ក្រោមការដឹកនាំដ៏ឈ្លៃវ៉ៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសូមអរគុណសន្តិភាព ផងដែរ ។

សូមជម្រាបជូនថា បុរីយិនម៉ាន់ យីអាន មានប្រភេទផ្ទះក្នបុរី និងដីឡូតិ៍ ដែលមានតម្លៃសមរម្យ និងមានទៅតាមប្រភេទដូចជា ៖
១-ផ្ទះជាន់ផ្ទាល់ដី មានបន្ទប់គេង ២ បន្ទប់ទឹក២ មានតម្លៃសមរម្យ ចាប់ពី ២៥,៩៩៩ដុល្លា
២-ផ្ទះជាន់ផ្ទាល់ដី ឡៅតឿ និង ដំបូលទែរ៉ាស មានបន្ទប់គេង២ បន្ទប់ទឹក៣ បែរមុខទៅផ្សារ មានបន្ទប់គេង២ បន្ទប់ទឹក៣
៣-ផ្ទះជាន់ផ្ទាល់ដី ឡៅតឿ និង ដំបូលទែរ៉ាស មានបន្ទប់គេង២ បន្ទប់ទឹក៣ បែរមុខទៅសួនច្បារ ដែលមានទទឹង ២៣ ម បណ្តោយ ២៥០ម ហើយមានផ្លូវបេតុងព័ទ្ធជុំវិញសួន
៥-ផ្ទះជាន់ផ្ទាល់ដី ឡៅតឿ ជាន់ទី ១ និង ដំបូលទែរ៉ាស មានបន្ទប់គេង៤ បន្ទប់ទឹក៥
៦-ប្រភេទដីឡូតិ៍ និង តម្លៃ ដីឡូតិ៍ មានច្រើនប្រភេទតាមទំហំដែលអតិថិជនចង់បាន ដូចជាទំហំ ៥មx២០ម និង៥.៥មx២០ម ឬ ៥មx២២ម ឬក៏ ៤.២មx១៨ម តម្លៃសមរម្យ និងមានដីសល់មុខផ្ទះ ៥ម និងឌឿងហែមក្រោយផ្ទះ ២ម ផងដែរ។

អត្ថបទទាក់ទង