រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង ហួសចិត្តនៅពេលឃើញគេហទំព័រព័ត៌មានមួយចំនួន ដែលបានចុះផ្សាយព័ត៌មានមិនពិតអំពីការសាងសងស្ពានថ្មថ្មី ក្បែរស្ពានថ្មចាស់ និងធ្វើការគាស់រូបតោចេញពីគល់ស្ពាន

  • 2.6ពាន់
  • ដោយ Sotheavy

រដ្ឋបាលខេត្តបាត់ដំបង ហួសចិត្តនៅពេលឃើញគេហទំព័រព័ត៌មានមួយចំនួន ដែលបានចុះផ្សាយព័ត៌មានពិតអំពីការសាងសងស្ពានថ្មថ្មី ក្បែរស្ពានថ្មចាស់ និងធ្វើការគាស់រូបតោចេញពីគល់ស្ពាន ។ ដូច្នេះរដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តាជ្រាបថា :

ថ្មីៗមានគេហទំព័រព័ត៌មានមួយចំនួនបានចុះផ្សាយនូវព័ត៌មានមិនពិត ដោយបានបំផ្លើសថាមានការរិះគន់ការសាងសង់ស្ពាន និងគាស់រូបតោចោល ថាជាការស្វែងរកកំណប់ ។ តែផ្ទុយទៅវិញការកសាងសង់ស្ពាននេះគឺមានការគាំទ្រជាច្រើន ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក្នុងការសាងសង់ស្ពានថ្មថ្មីមួយបន្ថែមទៀតនៅក្បែរគ្នា ដែលរក្សានៅលំនាំដើមដូចស្ពានថ្មចាស់ ។ មួយវិញទៀតក៏មិនមានការគាស់រូបតោចោលដើម្បីស្វែងរកកំណប់នោះដែរ ។ ជាក់ស្តែងការសាងសង់មិនមានការបិទបាំង ឬក៏ហាមឃាត់មិនឲ្យមើលនោះទេ។

តាមអ្នកបច្ចេកទេស បានឱ្យដឹងថា ការសាងសង់ស្ពានថ្មថ្មីនៅប៉ែកខាងត្បូង(ប៉ែកខាងលើ) ក្បែរស្ពានថ្មចាស់ គឺអាចជួយពាំងកម្លាំងទឹក ឬសំរាមផ្សេងៗក្នុងពេលមានជំនន់ស្ទឹងសង្កែហក់ឡើងខ្លាំង ដោយសារតែស្ពានថ្មចាស់ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង ម៉្យាងវិញទៀតដើម្បីជួយបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងនៅពេលមានពិធីបុណ្យផ្សេងៗ។

សូមបញ្ជាក់បន្ថែមទៀតថា នៅពេលឃើញព័ត៌មានដូច្នេះ សូម្បីអ្នកលែងហ្វេសប៊ុកក្នុងខេត្តបាត់ដំបង បានមកធ្វើការថត ហួសចិត្តចំពោះព័ត៌មាននេះដែរផង ។

រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់អ្នកសារព័ត៌មាន គោរពសិទ្ធិអ្នកដ៏ទៃ និងជួយផ្សព្វផ្សាយនូវព័ត៌មាន ដូចពាក្យស្លាក សម្តេចបានមានប្រសាសន៍ថា " អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត ៉ ផងដែរ៕

អត្ថបទទាក់ទង