រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សចំនួន១២៣៨ នាក់ នៅសាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ចើញចូលរួមក្នុងពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក នៅសាលបឋមសិក្សាអន្លង់វិល ស្ថិតក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ពិធីនេះផងដែរក៏មានការអញ្ចើញចូលរួមពីលោក Robert Elliott អគ្គនាយប្រតិបត្តិ និងជានាយកចាត់ចែងទូទៅក្រុមហ៊ុន មេនូឡាយហ្វ (Minulife Cambodia ) លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាសុីប្រចាំកម្ពុជា លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ អង្គភាព អជ្ញាធរ ឃុំ ស្រុក លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាលសិស្ស ព្រមទាំង សិស្សានុសិស្សបានចូលរួមយ៉ាងច្រើនកុះករ ។

សូមជម្រាបដែរថា ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងជំរុញឱ្យអ្នកបើកបរទាំងអស់ពាក់មួកសុវត្តិភាពក្នុងការការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ។ ដោយមានការឧបត្ថម្ភពីក្រុមហ៊ុន មេនូឡាយហ្វ (Minulife Cambodia ) តាមរយៈអង្គការមូលនិធិបង្ការរបួសអាសុីប្រចាំកម្ពុជា (AIP) និងមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។

អត្ថបទទាក់ទង