រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានណែនាំឲ្យរៀបចំដាក់បញ្ចាំងការផ្សាយបន្តផ្ទាល់ការប្រកួត U22 កម្ពុជា Vs វៀតណាម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games នៅសួនសម្តេចក្រឡាហោម ស ខេង ក្រុងបាត់ដំបង

  • 2.0ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់ក្រុមព័ត៌មានខេត្ត ឲ្យរៀបចំដាក់បញ្ចាំបន្តផ្ទាល់ ការប្រកួតបាល់ទាត់ SEA Games 2019 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង U22 គោព្រៃកម្ពុជា និងU22 នាគមាសវៀតណាម លើកទី៣០ នៅប្រទេសហ្វីលីពីន នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើផ្ទាំងទូរទស្សន៍ LED នៅសួនសម្តេចក្រឡាហោម ស ខេង នៅវេលាម៉ោង ៧ ៖០០ល្ងាចនេះ នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ ។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តបាត់ដំបង សូមអញ្ជើញចូលរួមទស្សនាដោយសេរី និងចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាករកម្ពុជាទាំងអស់គ្នាសួន សម្តេចក្រឡាហោម ស ខេង ឲ្យបានច្រើនកុះករ។

សូមជម្រាបជូនដែលថា ការប្រកួតដ៏កម្រនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ក៏ដូចជាអ្នកគាំទ្រវៀតណាម ថ្វីបើការប្រកួតនេះគឺជាលើកដំបូង ដែលក្រុមទាំងពីរបានជួបគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សូមបញ្ជាក់ទៀតថា កន្លងមក កម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នា៣លើកមកហើយ ក្នុងវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍នេះ ដោយកម្ពុជាបានបរាជ័យទាំង៣ប្រកួត ពោលគឺឆ្នាំ១៩៩៥ ចាញ់ ៤-០, ឆ្នាំ២០០៩ ចាញ់៦-១ និងឆ្នាំ២០១៧ ចាញ់ ៤-១៕

អត្ថបទទាក់ទង