រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចុះពិនិត្យស្ថានភាពស្ពានថ្មចាស់ និងបណ្ណាល័យសម្តេចក្រឡហោម ព្រមទាំងការរៀបចំកែលម្អជើងទេស្ទឹងសង្កែ

  • 1.8ពាន់
  • ដោយ Sotheavy

ល្ងាចថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីបច្ចេកទេសស្ពាន ថ្នល់ នៃកងវិស្វកម្ម បានអញ្ជើញចុះពិនិត្យស្ថានភាពទ្រុឌទ្រោមនៃស្ពានថ្មចាស់ដើម្បីធ្វើការកែលម្អ និងជួសជុលឡើងវិញ ប៉ុន្តែដោយសារតែគ្រឹះសសរ និងតួស្ពានមានសភាពបាក់ពុកផុយ និងមានស្នាមប្រេះស្រុត នៅចំកណ្តាលតួស្ពាន ឯកឧត្តម ក៏បានគ្រោងស្ថាបនាស្ពានថ្មីជំនួសដោយរក្សារចនាបទដើមសម័យបារាំងដដែល ដែលមានបណ្តោយប្រវែង១០០ម៉ែត្រ និងទទឹង៨ម៉ែ្រត ។

សូមបញ្ជាក់ដែរថា ស្ពានថ្មចាស់មាននៅទីតាំងនៅមុខ សាលាខេត្តបាត់ដំបង ជាស្ពានដែលបានសាងសង់ក្នុងឆ្នាំ ១៩១៦ ។ បច្ចុប្បន្នស្ពានថ្មចាស់នេះ មានសភាពទ្រុឌទ្រោម បាក់ស្រុត និងពុកផុយខ្លាំង ដែលបានធ្វើការផ្អាកចរាចរណ៍យានជំនិះ អស់រយៈពេលជាយូរកន្លងមក។

ក្នុងកំឡុងឆ្នាំ២០១៩កន្លងមកនេះ ក៏មានជំនន់ស្ទឹងសង្កែបានហក់ឡើងយ៉ាងខ្លាំង ដែលបានធ្វើឱ្យសសរគ្រឹះស្ពាន និងតួស្ពានកាន់តែទ្រុឌទ្រោមទៅៗ ។

អត្ថបទទាក់ទង