រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូខេត្ត ហ៊ូ ណាននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយ ឯកឧត្តម ទូ ជាហាវ (Du Jiahao)

  • 2.3ពាន់
  • ដោយ Admin

ព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ទូ ជាហាវ (Du Jiahao) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សខេត្ត ហ៊ូ ណាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥ លោក អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកប្រធានសភាពាណិជ្ជកម្មខេត្ត និងអស់លោក លោកស្រី ថ្នាក់នាំក្រុង ស្រុក មន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូខេត្តហ៊ូ ណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ ឯកឧត្តម ទូ ជាហៅ (Du Jiahao) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលបានអញ្ជើញមកទស្សនៈកិច្ចនាឱកាសនេះ។

ឯកឧត្តម ងួន រតនៈ បានបន្តជម្រាបជូនអំពើស្ថានភាពរួមរបស់រដ្ឋបាលខេត្ត សក្កានុពលនានា និងក្រុមហ៊ុននានាដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្ត ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ក៏លើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែងតាំងប្រធានធិបតី ម៉ៅ ស៊ីទង និងសម្តេចព្រះបរមរតនកោដ្ឋ និងបន្តចំណងមិត្តភាពរហូតដល់ពេលបច្ចប្បន្ន។

អត្ថបទទាក់ទង