រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពលី បើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៥ ចាប់ពីស្រុកមោងឫស្សី ដល់ក្រុងបាត់ដំបង

  • 2.4ពាន់
  • ដោយ Admin

ព្រឹកថ្ងៃអង្គារ៍ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពលី បើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៥ នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក ក្រុមហ៊ុនទទួលការស្ថានាផ្លូវ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបជូនថា ការបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ ៥ ចាប់ពីស្រុកមោងឫស្សី ដល់ក្រុងបាត់ដំបង ដែលមានប្រវែងប្រមាណ ៤៤ គីឡូម៉ែត្រ ដែលទទួលអនុវត្តដោយក្រុមហ៊ុន លីម ម៉េង ។

អត្ថបទទាក់ទង