រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ហឿង សុគន្ធ អភិបាលរងខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកបាណន់

  • 2.3ពាន់
  • ដោយ Sotheavy

​នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្ត ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅសាលប្រជុំអាគារថ្នាក់ជាតិស្រុកបាណន់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន-អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល-អភិបាលរងស្រុក លោកប្រធាន-អនុប្រធាន ការិយាល័យចំណុះអោយរដ្ឋបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ ជាច្រើនបានអញ្ជើញចូលរួម។ 

បន្ទាប់ពីលោក ប៉ែន សារិយូ អភិបាល នៃគណៈអភិបាលស្រុកបាណន់ បានអានរបាយការណ៍សង្ខេបរបស់រដ្ឋបាលស្រុករួចមក លោក ឡុច រេត អភិបាលរង នៃគណៈអភិបាលស្រុកបាណន់ ដែលទើបប្រកាសតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូល និងបន្តអនុវត្តកិច្ចការងារអោយកាន់តែមានប្រសិទ្ធភាព ក្នុងការកំណែទម្រង់ និងចូលរួមអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដេីម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងការដឹកនាំគ្រប់គ្រង និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ​។

លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់លោកអភិបាលរង នៃគណៈអភិបាលស្រុកបាណន់ ដែលទើបប្រកាសតែងតាំងថ្មី និងបានកោតសរសើរចំពោះការដឹកនាំកន្លងមករបស់រដ្ឋបាលស្រុក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានបន្តទៀតថា ត្រូវមានការសហការសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់លើ និងថ្នាក់ក្រោមត្រូវបន្តយកចិត្តទុកដាក់លើការសម្របសម្រួលដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជំរុញបន្ថែមការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព។ ប្រភព នាយកអប់រំផ្សព្វផ្សាយ

អត្ថបទទាក់ទង