រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ពិនិត្យព្យាបាលជំងឺទូទៅ ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋស្រុកមោងឫស្សី

  • 1.8ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ពិនិត្យព្យាបាលជំងឺទូទៅ ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋស្រុកមោងឫស្សី ដែលរៀបចំដោយ ស.ស.យ.ក ខេត្តបាត់ដំបង សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការរង្វង់នៃក្តីស្រឡាញ់ (Circle of Love) មកពីសហរដ្ឋអាមេរិ នៅក្នុងបរិវេណសាលាបឋមសិក្សាចកធំ ស្ថិតនៅភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ក្នុងនោះដែរ ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវា ពិនិត្យជំងឺទូទៅ និងពិនិត្យភ្នែក ទទួលវ៉ែនតា មានចំនួន ៣០០នាក់។

អត្ថបទទាក់ទង