រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាអធិបតីក្នុងការបើកពិធីបុណ្យអុំទូក បណ្តែតប្រទីប ខេត្តបាត់ដំបង

  • 2.2ពាន់
  • ដោយ Sotheavy

ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងការបើកពិធីបុណ្យអុំទូកបណ្តែតប្រទីប ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ ។

សូមជម្រាបជូនផងដែរថា នៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ខេត្ត មានកីឡាករ កីឡាកានី ចំនួន !១០៦៥ នាក់ និងទូកចូលរួមប្រកួតចំនួន ២៦ ទូក ក្នុងទូកខ្លីចំនួន ២០ ទូក ទូកវែង ចំនួន ៦ទូក ហើយទូកទាំងអស់ជាទូករបស់ខេត្តទាំងអស់ មិនមានទូកមកពីខេត្តផ្សេងចូលរួមប្រកួតនោះ។

បញ្ចាក់បន្ថែមទៀត គណៈកម្មការរៀបចំពិធីបុណ្យអុំទូកខេត្ត បានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប ដែលមានរយៈពេល ២ ថ្ងៃ ចាប់ថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅស្ទឹងសង្កែ ក្រុងបាត់ដំបង ។

អត្ថបទទាក់ទង