រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតន: និងលោកជំទាវ​​ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ​រដ្ឋបាលខេត្ត​​ បានចូលរួមបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តគិរីសាលវ័ន្ត​ ហៅវត្តភ្នំស្លឹក​ ស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតន:មណ្ឌល​ ខេត្តបាត់ដំបង​

  • 2.2ពាន់
  • ដោយ Admin

ព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាតដំបង​ និងលោកជំទាវ​ ព្រមទាំង​ ឯកឧត្តម​​ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ មន្រ្តីរាជការសាលាខេត្ត​ មន្ទីរ អង្គភាព ជុំវិញខេត្តកងកម្លាំង​​​​ទាំង៣ប្រភេទ បានអញ្ញើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តគិរីសាលវ័ន្ត​ ហៅវត្តភ្នំស្លឹក​ ស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតន:មណ្ឌល​ ខេត្តបាត់ដំបង​ ។​​​

ក្នុងបុណ្យកាន់បិណ្ឌវេនទី៧ នេះ ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្ត​​ បានប្រគេនបច្ច័យ​ដែលបានពីឯកឧត្តម​ផ្ទាល់ ព្រមទាំងអ្នកចូលរួម​ ចំនួន​៨,០០០,០០០ រៀល​ ដល់ព្រះចៅអធិការ​​វត្តសម្រាប់ទុកប្រើប្រាស់ទៅតាមតម្រូវការ​។

អត្ថបទទាក់ទង