រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តមឧត្តមសេនីត្រីយ៍ ឡុញ ដុស មេបញ្ជាការរងយោធភូមិភាគទី៥

  • 1.9ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្ត លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក ហឿង សុគុន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសារនៃសព ឯកឧត្តម ឧត្តមសេនីត្រីយ៍ ឡុញ ដុស មេបញ្ជារងយោធភូមិភាគទី៥ ដែលបានទទួលមរណៈភាពជម្ងឺប្រចាំកាយ ពិធីបុណ្យសពនេះប្រព្រឹត្តតាមប្រពៃណីនៅគេហដ្ឋាននៃសព នៅភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ។

គណៈប្រតិភូរដ្ឋបាលខេត្ត បានសម្តែងនូវការសោកស្តាយបំផុតចំពោះការបាត់បង់ជីវិតរបស់ ឯកឧត្តម ឧត្តមសេនីយ៍ ឡុញ ដុស ដែលការបាត់បង់នូវប្តីល្អ ឪពុកល្អ និងជីតាដ៏ល្អមួយរូប។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធមានអញ្ជើញចូលរួមពី អស់លោក លោកប្រធាមមន្ទីរ អង្គភាព និងមន្ត្រីសាលាខេត្តមួយចំនួនផងដែរ

សូមជម្រាបជូនថា រដ្ឋាបាលខេត្តបាត់ដំបងនូវសារលិខិតរំលែកទុក្ខរបស់រដ្ឋបាលខេត្ត និងថវិកាមួយចំនួនជូនដល់គ្រួសារនៃសព៕

អត្ថបទទាក់ទង