រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ រី ដឹកនាំកិច្ចប្រជុំសាមញ្ញល់ើកទី៣ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣

  • 1.7ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ១៤កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី​ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញល់ើកទី៣ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង សាលប្រជុំក្រុមប្រឹក្សាខេត្ត ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ​ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តស្តីទី អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយក រងទីចាត់ការអង្គភាព ចំណុះសាលាខេត្ត ។

សូមជម្រាបជូនថា កិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានប្រជុំអនុម័តលើរបៀបវារៈ ដូចជា ៖ សេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣ ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២ ពិនិត្យ ពិភាក្សា និងការធ្វើសេចក្តីសម្រេច អនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ស្តីពិការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ពិនិត្យអនុម័តសេចក្តីសម្រេចគណៈកម្មាធិការទាំង៣ របស់ក្រុមប្រឹក្សាមានដូចជា៖ ១-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ២-គណៈកម្មាធិការលទ្ធកម្ម និង៣-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ អាណត្តិទី៣ ព្រមទាំងបានពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមមួយចំនួនផងដែរ៕

អត្ថបទទាក់ទង