រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបញ្ចប់ការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា១២បូក២ ជំនាន់ទី៣៦ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ខេត្តបាត់ដំបង

  • 2.2ពាន់
  • ដោយ Sotheavy

ថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៩ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំពិធីបិទវគ្គបញ្ចប់ការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា១២ បូក២ ជំនាន់ទី៣៦ ក្រោមអធិបតីភាព លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ។

លោក ជុំ សុផល នាយកវិទ្យាស្ថានគរុកោសល្យ នៃខេត្តបាត់ដំបង បានស្វាគមន៍ និងរាយការណ៍ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ បានឲ្យដឹងថាគរុសិស្ស គរុនិស្សិតឆ្នាំសិក្សា(២០១៨ -២០១៩) មាន៦ជំនាន់ និងមានគរុសិស្សនិស្សិតសរុបចំនួន៦៩៣នាក់(ស្ត្រី៤៣៦នាក់)។ ក្នុងនោះគរុសិស្សឆ្នាំទី២(១២+២)កម្រិតបឋម១៥៦នាក់ (ស្រី១១៣នាក់)។ កម្រិតមូលដ្ឋាន ១៤៨នាក់ (ស្រី៧៨នាក់), គរុសិស្សឆ្នាំទី១(១២+២) កម្រិតបឋម៦០នាក់(ស្រី៤៥នាក់),កម្រិតមូលដ្ឋាន៧៨ នាក់(ស្រី៣៧នាក់)។គរុនិស្សិតឆ្នាំទី១(១២+៤) កម្រិតបឋម ១៥០នាក់(ស្រី៩៩នាក់) និងកម្រឹតមូលដ្ឋាន១០០នាក់(ស្រី៦៥នាក់)។លោកនាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក៏បានសង្កតធ្ងន់ទៀតថា៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង គឺមានគោលដៅនៅក្នុងការបណ្តុះបណ្តាលគ្រូដែលមាន គុណភាពខ្ពស់ មានសក្តានុពល មានសមត្ថភាពនិងអាចប្រកួតប្រជែងបានក្នុងការឈានទៅរកការ ប្រកួតប្រជែងជាមួយថ្នាក់តំបន់និងអន្តរជាតិ ដែលជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីធានាពង្រឺងនិងពង្រីកនូវគុណភាព វិសាលភាព និងពីសក្តានុពលនៃការបណ្តុះបណ្តាលគ្រូឲ្យសមស្របឆ្លើយតបតាមស្តង់ ដារអន្តរជាតិ។

លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា៖ជ័យលាភីនិងលទ្ធផលដែល ទទួលបានពីការបណ្តុះបណ្តាលដល់គរុសិស្សនិងគរុនិស្សិតថ្ងៃនេះ គឺវាពិតជាបានរួមចំណែកបន្ថែមនូវសមិទ្ធផលជាតិក្នុងការបណ្តុះបណ្តាលនិងការ អភិវឌ្ឍនូវធនធានមនុស្សនៅកម្ពុជា ក្នុងដំណាក់ កាលថ្មី។ ខណៈពេលដែលប្រទេសជាតិយើង កំ ពុងតែធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍អាស៊ាន។

លោកអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង កបានបន្តទៀតថា តាមរយៈនៃការបណ្តុះបណ្តាលកន្លងមកនេះ វាជាមូលដ្ឋានគ្រឹះសម្រាប់ជួយដល់គរុសិស្សគរុនិស្សិត ដែលនឹងត្រូវចេញទៅបំពេញការងារថ្មីជាគ្រូបង្រៀន ហើយដែលត្រូវតែមានការអប់រំ និងបំពាក់បំប៉នបន្ថែមនូវផ្នែកនិយាមគរុកោសល្យ ដើ ម្បីបង្កើនបាននូវចំណេះដឹង ចំណេះធ្វើ និងសមត្ថ ភាពក្នុងការបង្រៀន របស់ខ្លួនទាំងកម្រឹតបឋមនិងអនុវិទ្យាល័យផងដែរ ។

លោក អ៊ុយ សុធាវី ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា៖ផ្តើមចេញពីគោលនយោបាយឈ្នះឈ្នះ និង ប្រកបដោយគតិ បណ្ឌិត របស់ សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល គឺបានចាត់ទុកវិស័យអប់រំនៅកម្ពុ ជា នៅតែជាវិស័យអាទិភាពមួយ នៅក្នុងចំណោមវិស័យសំខាន់ៗផ្សេងទៀត។ដូចនេះការលើកកម្ព ស់ នូវធនធានមនុស្សគឺជាកត្តាស្នូល ដែលស្ថាប័នអប់រំ និងអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍវិស័យអប់រំនានាទាំងក្នុង និងក្រៅប្រទេស ត្រូវបន្តយកចិ ត្តទុកដាក់ខ្ពស់ និងបន្តចូលរួមបង្កើននូវកិច្ចសហប្រតិបត្តិល្អឲ្យបានសមស្របនិងឆ្លើយតបទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យអប់រំ គឺ៖ជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និង កាត់បន្ថយបាននូវភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕​​ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

អត្ថបទទាក់ទង