រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អាគារសិក្សាថ្មី១ខ្នងទៀត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើពិធីក្រុងពលី និងបញ្ចុះបឋមសិលា នៅក្នុងវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំសំពៅ

  • 1.2ពាន់
  • ដោយ Sotheavy

ថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ បានអញ្ជើញជាអធិបតីក្នុងពិធី ក្រុងពលី បញ្ចុះបឋមសិលាអាគារសិក្សាថ្មី១ខ្នង ២ជាន់ មាន១២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ ស្រុក ព្រមទាំងលោកគ្រួ អ្នកគ្រួ សិស្ស និសិ្សត បានអញ្ជើញចូលរួមផងដែរ ។

អត្ថបទទាក់ទង