រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីប្រកាសចូលកាន់តំណែងប្រធាន អនុប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបង ជំនួសលោកស្រី អោ អៀង ត្រូវបានចូលនិវត្តន៍

  • 3.1ពាន់
  • ដោយ Sotheavy

នាព្រឹកថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាខេត្ត អញ្ជើញជាអធិបតីភាពពិធីប្រកាសចូលកាន់តំណែងប្រធាន អនុប្រធាន មន្ទីរកិច្ចការនារីខេត្ត។

ពិធីនេះមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំង មន្ទីរ អង្គភាពនានាជុំវិញខេត្ត មន្រ្តីមន្ទីរកិច្ចការនារីខេត្ត បានចូលរួមផងដែរ។

ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្ត បានសម្តែងការអបអរសាទរនិងគាំទ្រចំពោះលោកស្រីប្រធានមន្ទីរកិច្ចការនារីដែលតែងតាំងថ្មី ដែលមានប្រធាន ១រូប និងអនុប្រធាន ២រូប នាពេលនេះ និងថ្លែងអំណរគុណដល់លោកស្រីប្រធានមន្ទីរចាស់ត្រូវចូលនិវត្តន៍ផងដែរ បានខិតខំធ្វើការងារជំនាញរបស់ខ្លួនបានល្អរហូតមក ដែលទាក់ទងនឹងការងារស្រ្តី ដោយបានដើរតួនាទីបំរើការងារជាច្រើននៅថ្នាក់ក្រោមជាតិពិសេសបានសហការល្អជាមួយរដ្ឋបាលខេត្តនិង សមត្ថកិច្ចពាក់ព័ន្ធនានាកន្លងមក។

បន្ទាប់ពីអំណានរបាយការណ៍សង្ខេបដោយលោកស្រី វិសុទ្ធ រដ្ឋា អនុប្រធានមន្ទីរកិច្ចការនារីខេត្តស្តីពីសកម្មភាពការងារដែលមន្ទីរំនាញបានអនុវត្តកន្លងមកទទួលបានលទ្ធផលល្អ។

លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី សូមថ្លែងអំណរគុណនិងអបអរសាទរដល់លោកស្រីទាំង ៣រូប ដែលទើបតែងតាំងថ្មី និងត្រូវខិតខំបំរើការងារបន្តវេណទៅថ្ងៃក្រោយទៀត ព្រមទាំងផ្តាំផ្ញើដល់មន្រ្តីកិច្ចការនារីយើងត្រូវមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ទើបយើងធ្វើការបានទទួលលទ្ធផលប្រសើឡើងបាន។

លោកជំទាវបានបញ្ជាក់ថា ជំនាញកិច្ចការនារីយើងតែងបានសហការជាមួយស្ថាប័នពាក់ព័ន្ធនូវការងារយិនឌ័រជាច្រើនក៏ដូចជាបានចូលរួមទប់ស្កាត់នូវ អំពើហឹង្សាក្នុងគ្រួសារ ស្រ្តីជួញដូរគ្រឿង ញៀន រំលោភសេពសន្ទវ: និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោកជំទាវរដ្ឋលេខាធិការបន្តថា ការប្រកាសចូលកាន់តំណែងនាពេលនេះរួមមាន÷ ១-លោកស្រី ភោគ សុភ័ក្រ ជាប្រធាន ២-លោកស្រី ឈុន ធារិន ជាអនុប្រធាន និង ៣-លោកស្រី គា ថាវី ជាអនុប្រធាននិងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្រ្តីមន្ទីរកិច្ចការនារីទាំងអស់រួមគ្នាបំរើការងារឲ្យកាន់តែល្អប្រសើរ ដើម្បីលើកស្ទួយនិងអភិវឌ្ឍន៍ស្រ្តីដោយចូលរួមអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចំរើនផងដែរ។

អត្ថបទទាក់ទង