រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សេចក្តីជូនដំណឹង ស្តីពីទីកន្លែងថ្វាយផ្កាក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១០ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឱ្យមានទីកន្លែងសម្រាប់បងប្អូនមានបំណងថ្វាយផ្កា ដោយមិនអនុញ្ញាតឱ្យមានការដាក់ទៀនធូបទេ នៅមុខសារមន្ទីរប្រវត្តិសាស្ត្រសាលាខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

អត្ថបទទាក់ទង