នាព្រឹក ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង បានបន្តប្រគល់ផ្ទះមួយខ្នង ជូនលោកតា មាស សុភាព អាយុ៧៦ឆ្នាំ រស់នៅភូមិអូដារ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជា ទុរគជន រស់នៅម្នាក់ឯង ។សូមបញ្ជាក់ថា ផ្ទះខាងលេីខ្នងនេះ ចំណាយថវិកា ៥.៣៨០ដុល្លារ (ប្រាំពាន់បីរយប៉ែសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់ត៍ ក្រាលការ៉ូ ដំបូលប្រក់ស័ង្កសី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ៣ម៉ែត្រ និងចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ។ ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី៥២កេស, ត្រីខ ២០កំប៉ុង, ឈុតគ្រឿងចានឆ្នាំង និងថវិកា មួយចុះនួន ដោយឡែក លោកយាយចាស់ៗ ដែលរស់នៅជិតខាងចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ មី ត្រីខ ទឹកបរិសុទ្ធ មុង ក្រមា និងថវិកាមួយចំនួនផងដែរ ។ លោកតា មាស សុភាព អាយុ៧៦ឆ្នាំ ក៏បង្ហាញពីសេចក្ដីរំភេីបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី ១ខ្នង លេខរៀងទី៩ ដែលជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ៕
ផ្ទះថ្មី ១ខ្នងទៀត ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងឃុំបួរ ស្រុកភ្នំព្រឹក
- 186
- ដោយ teavvisal
អត្ថបទទាក់ទង
-
លទ្ធផលដោះស្រាយទំនាស់ផ្សេងៗ ចាប់ពីខែតុលា ឆ្នាំ២០២២ ដល់ ខែមេសា ឆ្នាំ២០២៤
- 186
- ដោយ teavvisal
-
សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធី និងវិធីសាស្រ្ដនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
- 186
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ ដឹកនាំប្រតិភូខេត្តបាត់ដំបង ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
- 186
- ដោយ teavvisal
-
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”
- 186
- ដោយ teavvisal
-
ញត្តិគាំទ្រ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន
- 186
- ដោយ teavvisal
-
សម្ដេចក្រឡាហោម ស ខេង ចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ទំនប់ស្ទាក់ទឹកដូនទ្រី
- 186
- ដោយ teavvisal
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅចំណុចអាងស្ដុកទឹកកំពីងពួយ
- 186
- ដោយ teavvisal
-
ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តចន្ទគ្រាម (ហៅវត្តតាគ្រាម)
- 186
- ដោយ teavvisal
-
កិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង
- 186
- ដោយ teavvisal
-
កិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្ដស្ដីពី ការលើកកម្ពស់ការគ្រប់គ្រង់រដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨
- 186
- ដោយ teavvisal