ឯកឧត្តម សុខ លូ អញ្ជើចូលរួមក្នុងពិធីបូជាព្រះសពព្រះវិជ័យសត្ថា ឡុង ឈឿន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរគណខេត្តបាត់ដំបងនៅរសៀលថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំខេត្ត អភិបាលក្រុង ស្រុក និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបូជាព្រះសពព្រះវិជ័យសត្ថា ឡុង ឈឿន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរគណខេត្តបាត់ដំបង នៅបរិវេណវត្តសិម្ភលីវនារាម ហៅវត្តរការ ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាតដំបង ។ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ បានសម្ដែងនូវសេចក្ដីក្ដុកក្ដួលក្រៀមក្រំចំពោះអនិច្ចធម្មរបស់ ព្រះវិជ័យសត្ថា ឡុង ឈឿន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរគណខេត្តបាត់ដំបង កាលពីថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨៖០៥នាទឹព្រឹក ក្នុងព្រះជន្ម៨៨វស្សា ដោយជរាពាធ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានរំលេចឲ្យឃើញអំពីបញ្ហាដែលកំពុងប្រឈមបច្ចុប្បន្ន គឺការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលនេះទាមទារឲ្យព្រះសង្ឃ លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមដើម្បីទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាពិសេសគឺដូសជំរុញ ព្រោះវ៉ាក់សាំងនឹងសង្រ្គោះអាយុជីវិតរបស់ព្រះសង្ឃ លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ ពីការរីករាលដាលជំងឺដ៏កាចសាហាវនេះ ឬវ៉ាក់សាំងនឹងជួយសង្រ្គោះអាយុជីវិតយើងបើសិនជាបានឆ្លងជំងឺកូវីដ-១៩នេះក៏ ក៏អត្រាឆ្លងធ្ងន់នៅមានកម្រិតទាប ការព្យាបាលមានប្រសិទ្ធិភាពខ្ពស់ អត្រាការស្លាប់ក៏កាន់តែទាបផងដែរ ៕
ពិធីបូជាព្រះសពព្រះវិជ័យសត្ថា ឡុង ឈឿន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរគណខេត្តបាត់ដំបង
- 444
- ដោយ Admin
អត្ថបទទាក់ទង
-
ញត្តិគាំទ្រ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន
- 444
- ដោយ teavvisal
-
សម្ដេចក្រឡាហោម ស ខេង ចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ទំនប់ស្ទាក់ទឹកដូនទ្រី
- 444
- ដោយ teavvisal
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅចំណុចអាងស្ដុកទឹកកំពីងពួយ
- 444
- ដោយ teavvisal
-
ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តចន្ទគ្រាម (ហៅវត្តតាគ្រាម)
- 444
- ដោយ teavvisal
-
កិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង
- 444
- ដោយ teavvisal
-
កិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្ដស្ដីពី ការលើកកម្ពស់ការគ្រប់គ្រង់រដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨
- 444
- ដោយ teavvisal
-
កិច្ចប្រជុំពិភាក្សាអំពីគម្រោង ការប្រមូល និងដឹកជញ្ជូនសំណល់ដាច់ដោយឡែកពីគ្នា ដើម្បីពង្រីកការកែច្នៃសំណល់សរីរាង្គ និងសំណល់ប្លាស្ទិក
- 444
- ដោយ teavvisal
-
ពិធីគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ទោ ហួម ខ្វែក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
- 444
- ដោយ teavvisal
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តត្រាវិញ
- 444
- ដោយ teavvisal
-
សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សង្ក្រាន្តបាត់ដំបង ២០២៤
- 444
- ដោយ teavvisal