ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបទីប្រឹក្សាអភិវឌ្ឍន៍ប្រចាំខេត្តបាត់ដំបង នៃអង្គការ GIZ ដើម្បីពិភាក្សា និងរាយការណ៍អំពីលទ្ធផលការងារបស់គម្រោង នៅរសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបលោក Ralf Meyer ទីប្រឹក្សាអភិវឌ្ឍន៍ប្រចាំខេត្តបាត់ដំបង របស់អង្គការGIZ ដើម្បីរាយការណ៍អំពីលទ្ធផលការងារ ដែលបានសម្រេចកន្លងមក នៅមុនពេលដែលលោកនឹងបញ្ចប់ភារកិច្ចនៅក្នុងពេលឆាប់ៗខាងមុខនេះ ៕ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់លោក Ralf Meyer ដែលខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្លួនកន្លងមក និងជាពិសេសបានចូលរួមចំណែកជួយដល់រដ្ឋបាលខេត្តបាត់ដំបងផង និងចូលរួមចំណែកការអភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបងផងដែរ តាមរយៈគម្រោងនានារបស់អង្គការGIZ ដែលនេះមិនត្រឹមតែទទួលបានផលប្រយោជន៍ចំពោះប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលទទួលបានការអភិវឌ្ឍនៅក្នុងគម្រោងតែមួយប៉ុណ្ណោះទេ តែគឺទទួលបានផលប្រយោជន៍ប្រជាពលរដ្ឋរួមទូទាំងខេត្តបាត់ដំបងផងដែរ ។ ឯកឧត្តមសង្ឃឹមថាអង្គការGIZ នឹងបន្តចូលរួមសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងបន្តទៀត ហើយរដ្ឋបាលខេត្តរីករាយនឹងសហការជានិច្ចជាមួយអង្គការផងដែរ ៕
កិច្ចពិភាក្សា និងរាយការណ៍អំពីលទ្ធផលការងារគម្រោង របស់អង្គការ GIZ ប្រចាំខេត្តបាត់ដំបង ជូនដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង
- 258
- ដោយ Admin
អត្ថបទទាក់ទង
-
ញត្តិគាំទ្រ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន
- 258
- ដោយ teavvisal
-
សម្ដេចក្រឡាហោម ស ខេង ចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ទំនប់ស្ទាក់ទឹកដូនទ្រី
- 258
- ដោយ teavvisal
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅចំណុចអាងស្ដុកទឹកកំពីងពួយ
- 258
- ដោយ teavvisal
-
ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តចន្ទគ្រាម (ហៅវត្តតាគ្រាម)
- 258
- ដោយ teavvisal
-
កិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង
- 258
- ដោយ teavvisal
-
កិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្ដស្ដីពី ការលើកកម្ពស់ការគ្រប់គ្រង់រដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨
- 258
- ដោយ teavvisal
-
កិច្ចប្រជុំពិភាក្សាអំពីគម្រោង ការប្រមូល និងដឹកជញ្ជូនសំណល់ដាច់ដោយឡែកពីគ្នា ដើម្បីពង្រីកការកែច្នៃសំណល់សរីរាង្គ និងសំណល់ប្លាស្ទិក
- 258
- ដោយ teavvisal
-
ពិធីគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ទោ ហួម ខ្វែក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
- 258
- ដោយ teavvisal
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តត្រាវិញ
- 258
- ដោយ teavvisal
-
សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សង្ក្រាន្តបាត់ដំបង ២០២៤
- 258
- ដោយ teavvisal