រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យការប្រើប្រាស់ឧបករណ៍តេស្តរហ័សតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង

  • 988
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យការប្រើប្រាស់ឧបករតេរហ័សតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីពិនិត្យមើលការប្រើប្រាស់ឧបករណ៍តេហ័សទៅអ្នកបើកបររថយន្ត ជំនួយការអ្នកបើកបររថយន្ត  ដែលបើកបរចេញចូលតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន និងការប្រើប្រាស់ឧបករណ៍តេសរហ័សទៅលើពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃចូលតាមច្រកនានាក្នុងភូមិសាស្ត្រខេត្តបាត់ដំបងផងដែរ។

នៅក្នុងដំណើរការអញ្ជើញចុះពិនិត្យការប្រើប្រាស់ឧបករណ៍តេស្តរហ័សនោះផងដែរ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានសំខាន់ៗមួយចំនួនទៀតផង ។

នៅក្នុងការអញ្ជើញចុះពិនិត្យការប្រើប្រាស់ឧបករណ៍តេស្តហ័សនោះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ដែលឈរជើងនៅតាមច្រកទ្វារព្រំដែន ត្រូវបន្តពិនិត្យទៅលើអ្នកបើកបររថយន្ត ជំនួយការអ្នកបើបររថយន្ត តាមច្រកទ្វារព្រំដែនទាំងអស់ ដែលបានដឹកទំនិញចេញ-ចូល និងបន្តប្រើប្រាស់ឧបករណ៍តេស្តរហ័សចំពោះបងប្អូនប្រជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលវិទ្យាល័យកំរៀង ស្រុកកំរៀង ដើម្បីពង្រឹងការគ្រប់គ្រងមណ្ឌលបន្ថែមទៀត និងការដោះស្រាយជីវភាពជូនបងប្អូនពលករ និងបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈណា ដែលមានជីវភាពខ្វះខាត។

គូសបញ្ជាក់ផងដែរថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុវត្តការពិនិត្យសុខភាពដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស លើទៅអ្នកបើកបររថយន្តបានចំនួន ៣.៤៦០នាក់ (ទាំងជនជាតិខ្មែរ ទាំងជនជាតិថៃ) ស្មើនឹងរថយន្តចំនួន ១៩៤៧គ្រឿង និងបានធ្វើការពិនិត្យសុខភាពទៅលើពលករបានចំនួន ២៧៨ នាក់ ក្នុងនោះក៏បានរកឃើញអ្នកបើកបររថយន្តដឹកទំនិញអ្នកឆ្លងជំងឺកូវីដ-១៩ ថំនួន ៣២នាក់ និងជាពលករឆ្លងជំងឺកូវីដ-១៩ ចំនួន ២០ នាក់ (គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១)៕

អត្ថបទទាក់ទង