រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ក្រុមហ៊ុន ស្រាបៀ GANZBERG បានផ្តល់ធុងសម្រាប់បាញ់ថ្នាំសម្លាប់មេរោគកូវីដ ១៩ ដល់រដ្ឋបាលខេត្តបាត់ដំបង ចំនួន ១៥ គ្រឿង

  • 2.1ពាន់
  • ដោយ Admin

នៅរសៀលថ្ងៃសុក្រ ៥រោច ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលធុងសម្រាប់បាញ់ថ្នាំសម្លាប់មេរោគកូវីដ ១៩ ពីក្រុមហ៊ុនស្រាបៀ GANZBERG ចំនួន ១៥ គ្រឿង សម្រាប់ចាត់ចែងប្រើប្រាស់តាមការចាំបាច់ក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនស្រាបៀ  GANZBERG ដែលបានផ្តល់ជូនធុងសម្រាប់បាញ់សម្លាប់មេរោគកូវីដ ១៩ ដល់រដ្ឋបាលខេត្ត ដើម្បីចាត់ចែងបន្ត សម្រាប់បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ ១៩ ៕

អត្ថបទទាក់ទង