រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កូនភ្នំ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង

  • 1.7ពាន់
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង  អញ្ជើញចូលរួមពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កូនភ្នំ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  និងមានអព្ជើាញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរស្រុក ឃុំ ជាច្រើនរូបទៀត ។

នៅក្នុងដំណើរទស្សនកិច្ចនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញពិនិត្យផ្ទះអតីតស្នាក់នៅរបស់កម្មាភិបាលរណសិរ្យ២៥០ និងអតីតសាលានយោបាយរណសិរ្ស២៥០ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) និងស្តាប់របាយការណ៍ប្រវត្តិសាស្ត្រមួយចំនួនពាក់ព័ន្ធទៅនឹងទីតាំងប្រវត្តិសាស្ត្រនេះផងដែរ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំឱ្យអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលខេត្តត្រូវរៀបចំតំបន់នេះឱ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានចូលទស្សនានឹងបានយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត  ក៏បានមានប្រសាសន៍ថា ចំពោះរដ្ឋបាលខេត្តនឹងរៀបចំប្លង់គោលមួយ សម្រាប់រៀបចំផែនការស្ថានាផ្លូវ និងហេដ្ឋានសម្ព័ន្ធមួយចំនួនក្នុងទីតាំងនេះឡើងវិញផងដែរ។

សូមជម្រាបជូនដែរថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២  ស្ថិតនៅភូមិកូនភ្នំខាងជើង និងខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕

អត្ថបទទាក់ទង