រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានប្រគល់ផ្ទះ ៨ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់គ្រួសារអតីតយុទ្ធជន ក្នុងខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

នាព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះ ចំនួន ៨ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធ ក្នុងខេត្តបាត់ដំបង ចំនួន ៨គ្រួសារ។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក នាយករង ឯកឧត្តម គណៈប្រតិភូអមដំណើរ និងអស់លោកមួយចំនួនទៀត។

នៅក្នុងពិធីសំណេះសំណាល និងប្រគល់ផ្ទះនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះបងប្អូនអតីតយុទ្ធទាំងអស់ ដែលលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិរហូតមកដល់បច្ចប្បន្ន ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បន្តទៀតថា  សូមឱ្យបងប្អូនអតីតយុទ្ធយើងទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីបន្តមើលការអភិវឌ្ឍន៍ ការរីកចម្រើនរបស់ប្រទេសជាតិបន្តទៀត ។

សូមជម្រាបដែរថា ពិធីប្រគល់ផ្ទះដល់គ្រួសារអតីតយុទ្ធនាពេលនោះធ្វើភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមួយគ្រួសារទទួលបានផ្ទះ ១ខ្នង អង្ករ ១០០ គីឡូក្រាម គ្រេ ១ សម្ភារៈផ្ទះបាយ និងថវិកា ២០ ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង