រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលពិភាក្សាការងារជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ នៅសាលាខេត្តបាត់ដំបង

  • 720
  • ដោយ Sotheavy

នៅរសៀលថ្ងព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ដឹកនាំដោយ ឯកឧត្តម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ដែលមានការអញ្ជើញចូលរួមពី លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក នី កូលាស អ៊ែដវីដស៍ នាយកគម្រោង LHSS ,តំណាងអង្គការUNAIDS, លោកប្រធាន អនុប្រធាន មន្ទីរសុខាភិបាលនៃ រដ្ឋបាលខេត្ត ។

សូមជម្រាបដែរថា កិច្ចពិភាក្សានេះផ្តោតសំខាន់អំពីការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ សម្រាប់អនុវត្តក្នុងក្រុងបាត់ដំបង និងស្នើសុំការជួយជម្រុញ និងគាំទ្រ ពីភាគីពាក់ព័ន្ធ ដើម្បីឆ្ពោះទៅសម្រេចផែនការ ៩៥,៩៥,៩៥ នៅឆ្នាំ ២០២៥៕

អត្ថបទទាក់ទង