រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីភាពក្នុងពីបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពី បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញា ណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើ ម្បីផ្តល់សេវាសមស្រប នៅសាលាខេត្តបាត់ដំបង

  • 992
  • ដោយ Sotheavy

នៅថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកស្រី សុំ ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពី បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ក្រោមវត្តមានលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកស្រីស្នងការរងនគរបាលខេត្ត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោក លោកស្រី អភិបាលរងស្រុក អធិការរងនគរបាលខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ គ.ក.ន.ក ឃុំ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោកស្រី សុំ ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្ត បានមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេប របស់ គ.ខ .ប.ជ រយ:ពេល១០ខែកន្លងទៅនេះ ដោយបានបញ្ជាក់ផងដែរ
អំពីករណីគ្រោះទឹកជំនន់ថ្មីៗនេះដែលធ្វើឲ្យមានផលប៉ះពាល់ដល់ការខូចខាតផលដំណាំកសិកម្មរាប់សិបហិកតា និងជួបប្រទះជីវភាព
ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
បានអញ្ជើញឡើងសំណេះសំណាលក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដោយបានបញ្ជាក់ពីកិច្ចការជំនាញយើងតាំងពីថ្នាក់ជាតិដល់ថ្នាក់
មូលដ្ឋានត្រូវនាំគ្នាអនុវត្តការងារនេះបន្តទៀត និងផ្តាំផ្ញើសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកស្រាប់គ្រូឧទ្ទេសដើម្បីទទួលយកចំណេះដឹង
សម្រាប់យកទៅអនុវត្តឲ្យបានល្អចំគោលដៅផងដែរ។

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ផងដែរអំពីករណីប្រជាពលរដ្ឋយើងកំពុងរងគ្រោះដោយសារទឹកជំនន់ ហើយកំពុងប្រឈមនឹងការប៉ះ
ពាល់ជីវភាពរស់នៅរបស់ពួកគាត់ និងបន្តការខ្វះខាតនេះនឹងអាចជួបការលំបាកអូសបន្លាយជាច្រើនខែខាងមុខ ហើយពាក់ព័ន្ធបញ្ហាប្រឈមក្នុងការឆ្លងជម្ងឺកូវីដ-១៩ផងដែរ ខណ:ពេលពួកគាត់បានឆ្លងដែនទៅធ្វើការនៅក្រៅប្រទេស។

លោកជំទាវ បានបន្តថា រាល់បញ្ហាកើតមានឡើងរបស់ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ គឺជាបន្ទុកទទួលខុសត្រូវរបស់រាជរដ្ឋា
ភិបាលកម្ពុជាយើងដែរ ដូច្នេះហើយទើបយើង បានបន្តបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីថ្នាក់ក្រោមជាតិបានយល់ដឹង នឹងរួមគ្នាទប់ស្កាត់អំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីកុំឲ្យប្រជាពលរដ្ឋទទួលរងគ្រោះដោយសារការជួញដូរនេះ។ ហើយមន្រ្តីជំនាញត្រូវកំណត់អត្តសញ្ញាណការជួញដូរមនុស្សនិងជនរងគ្រោះនិងមេខ្យល់ដែលឆ្លៀតឱកាសផងដែរ៕

អត្ថបទទាក់ទង