រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ជូ កែវពិសិដ្ឋ ស្ថាបនិករបស់ក្រុមហ៊ុន ធី​ អេ​ អេចខនស្រ្តាក់សិន​ (បុរី​ឯកភ្នំ​វីឡា​) បានឧបត្ថម្ភថវិកា ១០.០០០.០០០០ រៀល (ដប់លានរៀល) ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការងារមនុស្សធម៌សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញទទួលអំណោយពីលោក ជូ កែវពិសិដ្ឋ ស្ថាបនិករបស់ក្រុមហ៊ុន ធី​ អេ​ អេចខនស្រ្តាក់សិន​ (បុរី​ឯកភ្នំ​វីឡា​) ដែលបានឧបត្ថម្ភថវិកា ១០.០០០.០០០០ រៀល (ដប់លានរៀល) ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជូនរដ្ឋបាលខេត្ត ធ្វើការចាត់ចែង និងរៀបចំ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់លោក ជូ កែវពិសិដ្ឋ ស្ថាបនិករបស់ក្រុមហ៊ុន ធី​ អេ​ អេចខនស្រ្តាក់សិន​ (បុរី​ឯកភ្នំ​វីឡា​) ព្រមទាំងបណ្ដាសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកា ជាអង្ករ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ជាការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ ៕

អត្ថបទទាក់ទង