រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង ទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់

  • 1.2ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញទទួលអំណោយពីក្រុមហ៊ុន អអេហ្វ៣ វើលដ៍ ខេមបូឌា ឯ.ក (RF3 WORLD CAMBODIA Co, LTD ) បានផ្តល់អំណោយសម្រាប់ចែកជូនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ចែកជូនគ្រួសាររងគ្រោះ ចំនួន ២៦០ គ្រួសារ នៅភូមិវត្តខ្វែង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់បណ្ដាសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកា ជាអង្ករ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ជាការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ ៕

អត្ថបទទាក់ទង