រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

  • 1.1ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១  និងលើកទិសដៅការងារឆមាសទី២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។

ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  ដោយមានការអញ្ចើញចូលរួមមានពី មន្រ្តីកាកបាទក្រហមកម្ពុជា  សមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាសរុបចំនួន៣១រូប។

ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន  បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅក្នុងឆមាសទី១ឆ្នាំ ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងសម្រេចបាន ក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមានទី១.ការងារគ្រប់គ្រងគ្រោះមហន្តរាយទី ២.ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ទី ៣.ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងទី ៤ ការអភិវឌ្ឍន៍ស្ថាប័ននិងអភិវឌ្ឍធនធាន ដែលលទ្ធផលទាំងនេះបានឆ្លើយតបគ្រោះមហន្តរាយហើយលទ្ធផលល្អប្រសើរក្នុងនោះបានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋសរុបបានចំនួន២,២០២ គ្រួសារ ( កើន២៦២គ្រួសារ ប្រៀបធៀបឆ្នាំ២០១៩)ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសម្តេចបាន តាមដានសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរ និងថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជារាជធានី ខេត្តឡើយ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំនាឳកាសនោះ  ឯកឧត្តម  ងួន  រតនៈ អភិបាលនៃគណៈខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខា បានថ្លែងកោតសរសើរ ដល់ ឯកឧត្តមលោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា  គណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក  និងក្រុមប្រតិបត្តិ  មានការសហការល្អ ក្នុងការអនុវត្តតួនាទីភារកិច្ចទទួលបានលទ្ធផលល្អ  និងបន្តខំប្រឹងបន្ថែម  ដើម្បីអោយសាខាកាកបាទក្រហមខេត្តមានការរីកចម្រើនទៅមុខ និងបន្តកៀរគរសប្បុរសជនជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ដើម្បីចូលរួមជាវិភាគទានទ្រទ្រង់គាំទ្រសកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្តកំបាត់ដំបង  ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងជួបនូវបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួបនូវគ្រោះមហន្តរាយផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ។

ក្នុងស្ថានភាពដែលពិភពលោកក៏ដូចជា កម្ពុជាយើងជួបវិបត្តិនូវជំងឺកូវីត១៩ ទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសាខាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត តែងបានរួមសហការគ្នាល្អ ជាមួយអាជ្ញាធរ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបានដោះស្រាយការខ្វះខាតជូនប្រជាពលរដ្ឋនិងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍បានយ៉ាងមានប្រសិទ្ធភាព។

ឆ្លៀតក្នងឱកាសនោះ ឯកឧត្តម អនុប្រធានកិត្តិយស ក៏បានថ្លែងនូវអំណរគុណចំពោះព្រះសង្ឃ  ឯកឧត្តម លោកជំទាវ លោកឧកញ្ញ៉ា សប្បុរជនគ្រប់មជ្ឈដ្ឋានដែលកន្លងមកតែងបានជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ជាថវិកាក្តី ជាសម្ភារៈក្តី ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្វះខាតនៅមូលដ្ឋាន។

កិច្ចប្រជុំក៏បានដាក់ទិសដៅបន្ត ជំរុញការងារអភិវឌ្ឍន៍សាខា និងអនុសាខាដែលក្នុងនោះគឺសកម្មភាពការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស និងការងាររដ្ឋបាលនិងហិរញ្ញកិច្ច ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និងការពិនិត្យតាមដានវាយតម្លៃ របាយការណ៍ របស់អនុសាខា ដោយមានផែនការសកម្មភាពមួយជាក់លាក់ និងសាខាមានប្រព័ន្ធពិនិត្យតាមដានវាយតម្លៃនិងរបាយការណ៍ដែលមានប្រសិទ្ធភាពនិងទៀងទាត់។

ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានកិត្តិយសសាខា បានប្រគល់ក្រណាត់កាត់អាវជូនដល់សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាដើម្បីកាត់ឯកសណ្ឋានសម្រាប់បំពេញបេសកម្មមនុស្សធម៌ជូនប្រជាពលរដ្ឋ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអនុប្រធានកិត្តិយសសាខា បានមានមតិផ្តាំផ្ញើសមាជិក សមាជិកគណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា សូមបន្តការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដូចសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

អត្ថបទទាក់ទង