រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីបើកការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌថ្នាក់ស្រុក ឃុំ កម្រិតយុវជនអាយុក្រោម ២៣ឆ្នាំ ដណ្តើមពានរង្វាន់ប្រាក់លាន នៅសាលាបឋមសិក្សាតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឃុន សំបូរ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំតាគ្រាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌថ្នាក់ស្រុក ឃុំ កម្រិតយុវជនអាយុក្រោម ២៣ឆ្នាំ ដណ្តើមពានរង្វាន់ប្រាក់លាន ប្រារព្ធធ្វើនៅសាលាបឋមសិក្សាតាគ្រាម ស្ថិតនៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំតាគ្រាម លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្អូនៗកីឡាករជាច្រើនរូបទៀត ។

លោក អ៊ឹម ប៊ុនយូ ប្រធានក្រុមប្រឹក្សាឃុំតាគ្រាម បានអានរបាយការណ៍ស្វាមគមន៍ និងជម្រាបជូនអំពីលក្ខខ័ណ្ឌនៃការប្រតួតបាល់ទាត់ ដើម្បីជម្រុះដណ្តើមពានរង្វាន់។

ឯកឧត្តម ងួន រតនៈ បានកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដែលបានរៀបចំកម្មវិធីកីឡាករនានាក្នុងឃុំ និងបានឱ្យយុវជនចូលរួមលែងកីឡាករ ដើម្បីបង្កើនមិត្តភាព សុខភាព និងបានជៀសផុតឆ្ងាយពីគ្រឿងញៀនផងដែរ។

ឯកឧត្តម ងួន រតនៈ ក៏បានផ្តាំផ្ញើដល់ក្មួយៗកីឡាករ និងអង្គពិធីទាំងមូល សូមចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពីព្រោះថាជំងឺកូវីដ ១៩ មិនទាន់រលាយសាបសូន្យនៅឡើយទេ ហើយបច្ចុប្បន្នប្រទេសកម្ពុជាយើងក៏មានការឆ្លងរីករាលដាលជាថ្មីទៀត ដូច្នេះសូមក្មួយៗលាងសម្អាតដៃឱ្យបានញឹកញាប់ និងធ្វើដំណើរទៅទីសាធារណៈផ្សេងៗត្រូវពាក់ម៉ាសឱ្យបានគ្រប់ៗផងដែរ។

សូមជម្រាបជូនដែរថាកីឡាករដែលចូលរួមក្នុងការប្រកួតមានចំនួន ៦ ក្រុម ដែលមានកីឡាករមកស្រុកសង្កែ ១ក្រុម ស្រុកឯកភ្នំ ១ក្រុម និងក្នុងស្រុកបាណន់ ចំនួន ៤ ក្រុមផងដែរ ហើយការប្រកួតនោះក្នុងគោលបំណងលើកកម្ពស់វិស័យកីឡានៅមូលដ្ឋាន ក៏ដូចជាការលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្សស្រលាញ់កីឡាចូលរួមហ្វឹកហាត់ទាងអស់គ្នា ដើម្បីសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍ស្មារតីផងដែរ៕

អត្ថបទទាក់ទង