រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមហ៊ុន Angkor Culture lnvestment and Development Group ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅសាលាខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយ Mr Wang yin Phing តំណាងក្រុមហ៊ុនAngkor Culture lnvestment and Development Group ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការអញ្ជើញចូលរួមពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានពន្ធដារខេត្ត លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោគខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

Mr Wang yin Phing តំណាងក្រុមហ៊ុនAngkor Culture lnvestment and Development Group បានជម្រាបអំពីគោលបំណាងនៃកិច្ចពិភាក្សាជូនឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត អស់លោក លោកស្រី ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះឱ្យជ្រាបថា ក្រុមហ៊ុនAngkor Culture lnvestment and Development Group បានធ្វើការវិនិយោគផ្នែកវប្បធម៌ និងទេសចរណ៍ នៅក្នុងខេត្តសៀមរាបរួចមក ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុន ចង់ធ្វើការសិក្សាអំពីសក្តានុពលខេត្ត ដើម្បីឈានដល់ការដាក់វិនិយោគនៅលើវិស័យវប្បធម៌ និងទេសចរណ៍ផងដែរ។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណ និងគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន Angkor Culture lnvestment and Development Group ដែលមានបំណងចង់ដាក់ទុនវិនិយោគក្នុងខេត្តបាត់ដំបង ចំពោះខេត្តបាត់ដំបង មានសក្តានុពលសំខាន់ៗចំនួន ៣ រួមមានវិស័យកសិកម្ម វិស័យផ្នែកសេវាកម្ម និងវិស័យទេសចរណ៍ ដែលរមណីដ្ឋានបែបប្រវត្តិសាស្ត្រ និងរមណីដ្ឋានធម្មជាតិផងដែរ៕

អត្ថបទទាក់ទង